ក្រុមហ៊ុន GAC Motor និង Global Automotive Company បង្ហាញ​រថយន្ត​ស៊េរី​ ទំនើប​លើ​ទីផ្សារ​ កម្ពុជា

 
 

ភ្នំពេញ: ក្រុមហ៊ុន Global Automotive Company ដែលជា​ក្រុមហ៊ុន​​នាំចូល​ផ្តាច់មុខ និង​ចែកចាយ​​រថយន្ត​ម៉ាក GA3, GS5, GA5 របស់​ក្រុមហ៊ុន GAC Motor មកពី​ប្រទេស​ចិន បានធ្វើ​សន្និសីទ​កាសែត​ស្តីអំពី​ពិធី​ចុះ​ហត្ថលេខា លើ​កិច្ចសហការ​ជា​យុទ្ធ រវាង​ក្រុមហ៊ុន GAC Motor និង​ក្រុមហ៊ុន Global Automotive Company កាលពី​ថ្ងៃទី​៣ ខែសីហា ២០១៤​។
​លោក ពាង ម៉ាន់ អគ្គនាយក​​ក្រុមហ៊ុន Global Automotive Company មានប្រសាសន៍ថា សន្និសីទ​កាសែត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​កិច្ចសហការ​ជា​យុទ្ធ​រវាង​ក្រុមហ៊ុន GAC Motor និង​ក្រុមហ៊ុន Global Automotive Company ក្នុងការ​បង្ហាញ វត្តមាន នៃ​រថយន្ត​របស់​ក្រុមហ៊ុន GAC Motor នៅលើ​ទីផ្សារ​កម្ពុជា និង​ជំរុញ​ផ្សព្វផ្សាយ​លក់ និង​ផ្តល់​កម្ម​វិធិពិសេស សម្រាប់​អតិថិជន​ដែល​បំណង​ទិញ​រថយន្ត​ថ្មី​ម៉ូ​ដែល​នេះ​យកទៅ​ប្រើប្រាស់ ហើយ​យើង​បានរៀបចំ​គម្រោង​ល្អៗ​ជាច្រើន សម្រាប់​អតិថិជន​ក្នុងស្រុក​របស់​យើង នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​ក្រុមហ៊ុន Global Automotive Company ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក GA3, GS5, GA5 របស់​ក្រុមហ៊ុន GAC Motor ដែល​សុទ្ធសឹងតែ​ម៉ូ​ដែល​ថ្មី ២០១៤ ដ៏​ពេញនិយម​មាន​រាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង កម្រិតស្តង់ដារ​អន្តរជាតិ និង​បច្ចេកវិទ្យា​ខ្ពស់ ផ្តល់​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច គុណភាព​ខ្ពស់ ព្រមទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ តួ និង​សាក់​ស៊ី​រឹងមាំ ពោង​សុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែល​អាច​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវថ្នល់​៕  by: everyday.com.kh


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម