ទោះលើកដំបូង តែសួស វីហ្សា ធ្វើបានល្អ មិនចាញ់ រៀមច្បង(មានវីដេអូ)

 
 

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ត្រូវបានផ្លាស់ប្តូរCoach មួយរូប ដោយផ្លាស់ពីអ្នកនាងសុគន្ធ និសា មកជាកញ្ញាសួស វីហ្សា វិញ។

ដោយសារតែលើកដំបូងឃើញថា តារារូបនេះក៏បានបង្ហាញអារម្មណ៍រំភើបផង ភ័យផង នូវពេលដែលទទួលបានការងារថ្មីមួយ ជាCoach នៅក្នុងកម្មវិធីលំដាប់ពិភពលោក កាលពីពេលកន្លងទៅនេះ។ ជាមួយគ្នានេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនរបស់តារាវ័យក្មេងរូបនេះ បានលើកទឹកចិត្តនាងជានិច្ច ទោះបីជានាងជាតារាជំនាន់ក្រោយយ៉ាងណាក្តី តែសម្រាប់បទពិសោធន៍គឺមិនចាញ់រាមច្បងប៉ុន្មានទេ។

ជាក់ស្តែង កាលពីយប់មិញនេះ ឃើញថា Coach ថ្មីរូបនេះ បានខិតខំយ៉ាងអស់ពីសមត្ថភាព នៅក្នុងការជ្រើសរើសកូនក្រុមល្អៗជាមួយនឹងថ្វីមាត់ ទាក់ទាញកូនក្រុមឲ្យមកនៅជាមួយខ្លួន។

យ៉ាងណាមិញ ទោះបីជាលើកដំបូង និងជាសប្តាហ៍ដំបូងនៅក្នុងកម្មវិធីយ៉ាងណាក្តី ឃើញថាតារារូបនេះទទួលបានកូនក្រុមល្អៗចំនួនពីររូប មិនចាញ់តារាចម្រៀងរៀមច្បងលោក ព្រាបសុវត្ថិនោះទេ ខណៈពេលដែរ កញ្ញាឱក សុគន្ធកញ្ញាទទួលបានកូនក្រុម៣នាក់។

តាមរយៈការខិតខំមួយនេះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាងគ្រប់គ្នា ថាទោះជាលើកដំបូងយ៉ាងណាតែនាងបានធ្វើទៅដោយរលូន និងល្អបំផុតនៅក្នុងកម្មវិធីមួយនេះ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Coach សួស វីហ្សា
Coach សួស វីហ្សា
Coach សួស វីហ្សា
Coach សួស វីហ្សា
កូនក្រុមដែល Coach សួស វីហ្សា ទទួលបាន
កូនក្រុមដែល Coach សួស វីហ្សា ទទួលបាន


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម