កូរ៉េខាងត្បូង ជួបមហាគ្រោះមហន្តរាយ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឆេះរាលដាលដល់ទីក្រុងជាច្រើន

 
 

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្សប្រមាណជាង ៤,២០០នាក់ ត្រូវបានជម្លៀសចេញទៅកន្លែងសុវត្ថិភាព និងផ្ទះប្រជាពលរដ្ឋប្រមាណ ៤០០ខ្នង ត្រូវបានលេបត្របាក់ក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃដ៏សាហាវមួយនេះក្នុងប្រវត្តិសាស្រ្ត នៅកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មានបរទេសធំៗជាច្រើនបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីភ្លើងឆេះព្រៃដ៏ធំសម្បើមមួយ បានឆាបឆេះលេបត្របាក់ប្រទេសកូរ៉េខាងត្បូង ស្របពេលអាជ្ញាធរបានប្រកាសថា វាគឺជាគ្រោះមហន្តរាយដ៏កម្រ។ ដូច្នេះពួកគេបានដាក់ពង្រាយឡានពន្លត់អគ្គីភ័យចំនួន ៩០០គ្រឿង និងអ្នកពន្លត់អគ្គីភ័យ និងសមត្ថកិច្ចពាក់ព័ន្ធរាប់ពាន់នាក់ដើម្បីបង្ក្រាបអគ្គីភ័យមួយនេះ។

រូបភាពនៅកន្លែងកើតហេតុ

ក្រោយមក នៅតាមបណ្តាសារព័ត៌មានធំៗជាច្រើន រួមមាន CNN, BCC, Daily Mail និងនៅតាមបណ្តាញសង្គមនានា បានចែករំលែករូបភាពភ្លើងឆាបឆេះដ៏សាហាវនេះ ដែលបានលេបប្រាក់អគារជាច្រើនខ្នងទាំងយប់ និងពោរពេញទៅដោយផ្សែងខ្មៅងងឹតហោះពាសពេញមេឃនៅក្នុងខេត្ត Gangwon 

បន្ថែមពីនេះទៀត គ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះបានកើតឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ នៅតំបន់ភ្នំ Goseong ភាគឦសាននៃទីក្រុងសេអ៊ូល ហើយមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រពីព្រំដែនជាប់ប្រទេសកូរ៉េខាងជើងដែលតំបន់នោះគឺជាតំបន់មានអាវុធនុយក្លេអ៊ែរថែមទៀត។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំង ដូច្នេះមហាគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈទីក្រុងជិតៗជាច្រើន រួមមាន ទីក្រុង Sokcho, ទីក្រុង Gangneung និងទីក្រុង Donghae ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ផ្ទះជាង ៤០០ខ្នង និងដីស្រែប្រមាណ ៥០០ហិកតាត្រូវបានបំផ្លិចបំផ្លាញក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ។  

រូបភាពនៅកន្លែងកើតហេតុ
តំបន់ដែលទទួលរង់ភ្លើងឆេះនេះ

បន្ថែមពីនេះទៀត ភ្លើងឆេះព្រៃនេះ ក៏បានលេបប្របាក់អាគាររាប់ពាន់ខ្នង ដោយក្នុងនោះរួមមាន មន្ទីរពេទ្យ សាលារៀន ផ្ទះ និងកន្លែងកម្សាន្តនានាជាច្រើនទៀត សុទ្ធសឹងតែត្រូវបានបំផ្លាញក្នុងគ្រោះមហន្តរាយមួយនេះ។

យ៉ាងណាមិញ យោងតាមទិន្នន័យបណ្តោះអាសន្នបានឱ្យដឹងថា មនុស្សប្រមាណ ៤,២០០នាក់ត្រូវបានជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព, បុរសម្នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ។

ដោយឡែក សមត្ថកិច្ចពាក់ព័ន្ធក៏បាននឹងកំពុងតែដុតដៃដុតជើង ដើម្បីពន្លត់អគ្គិភ័យនេះ ហើយក៏កំពុងតែជួយមនុស្សឱ្យទៅទីទួលមានសុវត្ថិភាពផងដែរ៕ 

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពជនរងគ្រោះសម្រាកនៅក្នុងមន្ទីរពេទ្យ
រូបភាពក្រោយពេលកើតហេតុ
រូបភាពក្រោយពេលកើតហេតុ
ក្រុមពន្លត់អគ្គិភ័យកំពុងនាំគ្នាជួយពន្លត់ភ្លើង
ក្រុមពន្លត់អគ្គិភ័យកំពុងនាំគ្នាជួយពន្លត់ភ្លើង
រូបភាពក្រោយពេលកើតហេតុ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម