ចុម! ប្រុងដាក់គូទអង្គុយ ស្រាប់តែឃើញពស់វែកមួយក្បាលក្នុងចានបង្គន់

 
 

ថៃ៖ ថ្មីៗនេះ ពស់វែកមួយក្បាលត្រូវបានប្រទះឃើញនៅក្នុងចានបង្គន់ នៅយានដ្ឋាន อู่  GM Service ក្នុងសង្កាត់ Nong Chok ទីក្រុងបាងកក។

បើយោងតាមសម្ដីរបស់លោក Adisak Thanomsil ជាម្ចាស់យាន្ដដ្ឋានបានឲ្យដឹងថា គាត់បានចូលទៅក្នុងបន្ទប់ទឹកប្រុងនឹងបត់ជើងធំ ហើយស្រាប់តែឃើញពស់វែកមួយក្បាលកំពុងសំងំក្នុងចានបង្គន់។ ឃើញដូច្នេះ គាត់ក៏ប្រញាប់ប្រញាល់ទាក់ទងទៅកាន់ក្រុមអ្នកជំនាញចាប់សត្វ ដើម្បីចាប់វាចេញ។

គួរឲ្យដឹងដែរថា បរិវេណជុំវិញយានដ្ឋាន សុទ្ធសឹងតែមានដើមឈើតូចធំ និងស្មៅដុះ ហើយតែងតែមានពស់វារចេញមកជាញឹកញាប់រហូតដល់ម្ចាស់យានដ្ឋានលែងខ្លាចទៅហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម ដើម្បីជាការដាស់តឿនដល់មហាជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នមុននឹងប្រើប្រាស់បន្ទប់ទឹក មិនថានៅផ្ទះផ្ទាល់ខ្លួន ឬសាធារណៈឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពស់វែកនៅក្នុងចានបង្គន់

ពស់វែកនៅក្នុងចានបង្គន់

ពស់វែកនៅក្នុងចានបង្គន់

បរិវេណយាន្ដដ្ឋាន

ម្ចាស់យាន្ដដ្ឋានកំពុងផ្ដល់បទសម្ភាស៍

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម