មិនដែលឃើញទេ Chen ប្រកាសយកប្រពន្ធ បែរជាតម្លៃស្តុកSM ឡើងស្រឺតៗទៅវិញ!

 
 

កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យKpop ដោយកាលពីរសៀលនេះ តារាចម្រៀងប្រុសល្បីឈ្មោះ Chen សមាជិកក្រុម EXO បានប្រកាសថាខ្លួននឹងចូលរោងការជាមួយនឹងមិត្តស្រីជាទីស្រលាញ់របស់លោក ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ជាការពិតណាស់​នេះ បើយោងតាមការលើកឡើងរបស់ Chen បានឲ្យដឹងថា លោកជាមួយនឹងមិត្តស្រីមិនមែនជាតារារបស់លោក នឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ ហើយជាពិសេសបច្ចុប្បន្ននេះ លោកនិងមិត្តស្រីរបស់លោក ក៏កំពុងតែមានកូនជាមួយគ្នាថែមទៀតផងដែរ។

Chen សមាជិកក្រុម EXO

Chen នឹងមិត្តស្រី

តួយ៉ាង ក្រោយពីឮដំណឹងនេះ ក៏បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ហើយពួកគេក៏មានចូលរួមអបអរសាទរចំពោះ Chen ផងដែរ។

ដោយឡែក អ្វីដែលសឹងតែមិនគួរឲ្យជឿជាងនេះទៅទៀតនោះ គឺគេសង្កេតឃើញថា តម្លៃស្តុករបស់ផលិតកម្ម SM Entertainment ក៏បានលោតឡើងខ្ពស់ជាងមុនរហូតដល់ទៅជា ៩ភាគរយឯណោះ ដែលអាចបញ្ជាក់ថា នេះជាសញ្ញាដ៏ល្អជាទីគប់ចិត្តមួយ ដែលតារាKpop ដ៏ល្បីម្នាក់ប្រចាំក្រុម EXO ប្រកាសថាមានកូន និងកំពុងត្រៀមចូលរៀបការទៅហើយ ក៏អ្នកគាំទ្រមិនបានបញ្ចេញប្រតិកម្មខឹងសម្បារអ្វីឡើយ ប៉ុន្តែពួកគេថែមទាំងបានអបអរសាទរបន្ថែមថែមទៀតផង។ ចំណែកឯតម្លៃស្តុករបស់ផលិតកម្ម ក៏កាន់តែកើនឡើងគួរឲ្យគប់ចិត្តផងដែរ៕

តម្លៃស្តុកបច្ចុប្បន្នរបស់ SM

Chen សមាជិកក្រុម EXO

Chen សមាជិកក្រុម EXO

Chen សមាជិកក្រុម EXO

Chen សមាជិកក្រុម EXO

Chen សមាជិកក្រុម EXO

Chen សមាជិកក្រុម EXO

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម