យុវសិស្ស ម៉ុង សុវត្ថារា បានទទួលពិន្ទុខ្ពស់បំផុតក្នុងការប្រឡងកម្មវិធីសិក្សាខេមប្រ៊ីជ!

 
 

ភ្នំពេញ៖ អបអរសាទរចំពោះយុវសិស្ស ម៉ុង​ សុវត្ថារា ជាសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី​ អេស ដែលបានប្រឡងជាប់ និងទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សា (International General Certificate of Secondary Education) ក្នុងឆ្នាំ២០១៩។

សម្រាប់ការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សានេះ គឺមានចំនួន ៥ មុខវិជ្ជាដូចខាងក្រោម៖
១) មុខវិជ្ជាវិទ្យាសាស្រ្ត A*A*
២) មុខវិជ្ជាភូមិវិទ្យា A*
៣) មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ A
៤) មុខវិជ្ជាភាសាអង់គ្លេស A
៥) មុខវិជ្ជាគណិតវិទ្យា A

  យុវសិស្ស ម៉ុង​ សុវត្ថារា

  យុវសិស្ស ម៉ុង​ សុវត្ថារា

ថ្មីៗនេះដែរ យុវសិស្ស ម៉ុង​ សុវត្ថារា ក៏ទើបទទួលបានមេដាយមាស៤គ្រឿង និងប្រាក់៤គ្រឿង ពីកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោកប្រចាំឆ្នាំ២០១៩ (World Scholar’s Cup) និង​មេដាយប្រាក់១គ្រឿង ពីការប្រឡងគណិតវិទ្យាអូឡាំព្យាជរបស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់​​​អាស៊ាន (SASMO) ប្រចាំឆ្នាំ​២០១៩​ ផងដែរ។

យុវសិស្ស ម៉ុង​ សុវត្ថារា បានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធី សិក្សាខេមប្រ៊ីជ (CAMBRIDGE) នៃចក្រភពអង់គ្លេសពីសាលាអន្តរជាតិ អាយ ស៊ី អេស តាំងពីកម្រិតដំបូងមកម៉្លេះ។ ដូច្នេះយុវសិស្សរូបនេះ មានមូលដ្ឋានគ្រឹះ គណិតវិទ្យា វិទ្យាសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងភាសាអង់គ្លេសយ៉ាងរឹងមាំ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសម្រាប់ការប្រឡងនេះ ។

  យុវសិស្ស ម៉ុង​ សុវត្ថារា

ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុត ដែលមានអ្នកសិក្សាជាង ១៧៥,០០០ នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ ១៣០ ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- ណូវែលសេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang …

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង ២៥ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ៕

សាលាអន្តរជាតិ អាយ ស៊ី អេស

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម