ស្ងាត់ៗ Margie និងស្វាមី ព្រមទាំងកូនភ្លោះឃ្យូតៗ មានវត្តមានលើ ទឹកដីប្រទេសកម្ពុជា

 
 

ខេត្តព្រះសីហនុ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានស្គាល់ តារាសម្ដែងស្រី ជនជាតិថៃដ៏ល្បី Margie ដែលកំពុងតែ ធ្វើឲ្យហ្វេនៗ មិនតិចនាក់នោះទេ ច្រណែននឹងជីវិតគ្រួសារ ដ៏មានសុភមង្គលរបស់នាង ជាមួយស្វាមីដ៏សង្ហា និងកូនភ្លោះដ៏គួរឲ្យស្រលាញ់ទាំង២នាក់។

យ៉ាងណាមិញ មុននេះបន្តិច ស្រាប់តែ Margie និងស្វាមីសង្ហារ រួមទាំងកូនៗ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ហ្វេនៗក្នុងស្រុកខ្មែរ ដោយការអញ្ជើញមកដើរលេង កម្សាន្តទាំងគ្រួសារតែម្ដង។

ក្នុងនោះដែរ យោងតាមគណនីអ៉ីនស្ដារក្រាម ស្វាមីរបស់ Margie បានបង្ហោះរូបភាពមួយសន្លឹក ស្របពេលយន្តហោះចុះចត នៅក្នុងអាកាសយានដ្ឋានខេត្តព្រះសីហនុ អមដោយទឹកមុខសប្បាយរំភើប និងមានស្នាមញញឹមរីករាយទាំងអស់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 Margie

 Margie និងគ្រួសារ

 Margie និងគ្រួសារ

 Margie និងគ្រួសារ លើទឹកដីកម្ពុជា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម