ចិនប្រើប្រាស់រថយន្តរាប់សិបគ្រឿង ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ​​នៅតាមដងផ្លូវក្នុងទីក្រុងធំៗ​ (មានវីដេអូ)

 
 

ចិន៖ ដោយសារ​តែការផ្ទុះឡើងនៃវីរុស​កូរ៉ូណា​ ទីក្រុងធំៗចំនួន១៥ នៅក្នុងប្រទេសចិន ត្រូវបានរដ្ធាភិបាល​​សម្រេចចិត្តបិទ​ការធ្វើដំណើរ​ចេញចូលទាំងអស់​។ ប្រជាជនប្រមាណ ៥០លាននាក់ ត្រូវបានជម្លៀសឱ្យទៅរស់នៅដាច់​ដោយឡែកពីគ្នា ដើម្បីទប់ការស្កាត់ការរីករាលដាល​។ 

ទីក្រុងចំនួន១៥ ត្រូវបានរដ្ឋាចិនបិទចោលមិនឱ្យមានការធ្វើដំណើរចេញចូល

​ខណៈពេលដែលវីរុសកូរ៉ូណាចេះតែបន្តរាតត្បាតខ្លាំងឡើងៗ ពេលនេះអាជ្ញាធរ​ក្នុងទីក្រុងនីងបូ ខេត្តហ្សេជាំង ​បាន​ធ្វើចំណាត់ការ​ថ្មីមួយ ដោយការប្រើ​ប្រាស់រថយន្តរាប់សិបគ្រឿង ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ​តាមដងផ្លូវសាធារណៈ ​ ក្នុងន័យជួយកាត់បន្ថយការចម្លង​​​វីរុសកូរ៉ូណា​​។

ប្រជាជនប្រមាណ ៥០លាននាក់ ត្រូវ​អាជ្ញាធរជម្លៀសឱ្យទៅរស់នៅដាច់​ដោយឡែកពីគ្នា

​​​យោងតាមអាជ្ញា​ធរចិនបាន​​ឱ្យដឹងថា ចំណាត់​ការ​ប្រើប្រាស់​រថយន្តបាញ់ថ្នាំសម្លាប់មេរោគ​នេះ គឺមិនអាចធានាថាបានគ្មានការចម្លង​វីរុសកូរ៉ូណា​១០០% នោះទេ ​ប៉ុន្តែយ៉ាងហោចណាស់ វាក៏អាចចូលរួមជាចំណែកមួយ​ដើម្បីទប់ស្កាត់ការសាយភាយនៃវីរុសកូរ៉ូណានិងមេរោគផ្សេងៗទៀតដែលមាននៅក្នុងបរិយាកាស​ដែរ។ 

ក្រុមអ្នកជំនាញបាននិយាយថា វីរុសកូរ៉ូណាអាចនឹងក្នុងសាយភាយ​

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើអាជ្ញាធរ​ចិនក៏បានចេញសេចក្តីប្រកាស ហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យចេញ​ពីផ្ទះជាដាច់ខាតប្រសិនបើគ្មានការចាំបាច់ ​លើសពីនេះទៀត អាជ្ញាធរ​ចិនក៏បានបញ្ជាឱ្យបិទកន្លែងកំសាន្តជាច្រើននៅក្នុងតំបន់កំពុងរាតត្បាត ព្រមទាំងបានហាមឃាត់មិនឱ្យមានរៀបចំពិធីមង្គលការ ​ឬបុណ្យសពឡើយ​៕

រថយន្តប្រមាណ១០០គ្រឿង កំពុងបាញ់ថ្នាំបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងបូនឹងបូ

រថយន្តបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងអាចជួយទប់ស្កាត់ការសាយភាយនៃវីរុសកូរ៉ូណា​

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម