កាក់កបណាស់! ទើបតែជូនកាដូផ្ទះ អ្នកមានគុណថ្ងៃមុន លើកនេះ ខាត់ សុឃីម បង្ហាញផ្ទះជួលធំមិនធម្មតា!

 
 

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីដែលមានទេពកោសល្យជាច្រើនផ្នែក អ្នកនាង ខាត់ សុឃីម ដែលនាង ជាតារាចម្រៀង សម័យ និងបុរាណ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង មានមហាជនជាច្រើនគាំទ្រ។

យ៉ាងណាមិញ តារាស្រីរូបនេះឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ មិនចាញ់ក្មេងជំនាន់ក្រោយទេ។ មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលជិវិតរបស់នាងកាន់តែមានបានខ្លាំងឡើង ក្រោយល្បីឈ្មោះ ឈរលើវិថីសិល្បៈ អស់ពេលជាច្រើនឆ្នាំមកនេះ មានទាំងផ្ទះលុយឡាន មិនខ្វះ។

មិនត្រឹមតែប៉ុណ្ណោ កាលពីថ្មីៗនេះអ្នកនាង ខាត់ សុឃីម និងស្វាមី ទើបតែបង្ហាញផ្ទះថ្មីដែលអ្នកទាំងពីរបានធ្វើឡើងដើម្បីជាកាដូដល់អ្នកមានគុណ នៅស្រុកដែលបានធ្វើការរៀបចំយ៉ាងស្រស់ស្អាត និងធំខ្លាំងតែម្តង។ តែប៉ុន្មានម៉ោងមុននេះ ស្រាប់តែ អ្នកនាងបើកបង្ហាញផ្ទះថ្មីបន្ថែមទៀត ដែលផ្ទះមួយនោះយើងឃើញថាមានបន្ទប់ជាច្រើន ដោយផ្ទះមួយនោះគឺសង់ឡើងដើម្បីធ្វើជាផ្ទះជួលសម្រាប់ការរកស៊ីបន្ថែម។

ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនពិតជាសរសើរដល់នាង ដែលទោះបីជាមានបានខ្លាំងយ៉ាងណាក្តី នាងនៅតែមានមុខរបររកស៊ីបន្ថែមដើម្បីបង្កើនចំណូលកាន់តែខ្លាំង ក្រៅពីការងារសិល្បៈ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ខាត់ សុឃីម និងស្វាមី   

  អ្នកនាង ខាត់ សុឃីម និងស្វាមី   

  អ្នកនាង ខាត់ សុឃីម និងស្វាមី  ក្នុងផ្ទះថ្មី

 អ្នកនាង ខាត់ សុឃីម និងស្វាមី ក្នុងផ្ទះថ្មី

ផ្ទះថ្មី អ្នកនាង ខាត់ សុឃីម និងស្វាមី

ផ្ទះថ្មី អ្នកនាង ខាត់ សុឃីម និងស្វាមី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម