កាន់តែវីវរហើយ! សូម្បីអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់ ក៏ធ្វើតេស្តវិជ្ជមាន មានវីរុស Covid-19

 
 

បរទេស៖ ប្រទេសអ៊ីរ៉ង់គឺជាតំបន់មួយក្នុងចំណោមចំណុចរីករាលដាលទាំងបីនៅខាងក្រៅប្រទេសចិនដែលបង្ករការព្រួយបារម្ភថាវីរុសនេះអាចនឹងក្លាយជាជំងឺរាតត្បាតខ្លាំងឡើង។

អនុរដ្ឋមន្រ្តីក្រសួង Iraj Harirchi កាលពីថ្ងៃច័ន្ទបានបដិសេធការបិទបាំងទំហំនៃការផ្ទុះជំងឺនេះ ដោយលោកបានធ្វើការបង្ហាញខ្លួននៅក្នុងសភាពមិនស្រួល ខាងរាងកាយ នៅពេលគាត់និយាយទៅកាន់អ្នកយកព័ត៌មាន។

តែនៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២០ សារព័ត៌មានរ៉យទ័របានរាយការណ៍ថាអនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ាក់លោក Iraj Harichi បានធ្វើតេស្ត និងរកឃើញថាវីរុសផ្លូវដង្ហើម ឬ Covid-19 យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

មិនត្រឹមតែប៉ុណ្ណោះក្រោយមកក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថាលោក Iraj Harichi បច្ចុប្បន្នស្ថិតនៅក្រោមការឃុំឃាំង ព្រោះតែជំងឺនេះផងដែរ។គួរបន្ថែមផងដែរថា អ៊ីរ៉ង់បានរាយការណ៍ថាមាន ៩៥ ករណីនិងចំនួនអ្នកស្លាប់ ១៥ ករណីប៉ុន្តែចំនួនជាក់ស្តែងត្រូវបានគេគិតថាខ្ពស់ជាងនេះ៕

រូបតំណាង

រូបតំណាង

រូបតំណាង

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម