ត្រេកអរផង! ក្រុមវេជ្ជបណ្ឌិតនៅប្រទេស​វៀតណាមបានព្យាបាល​អ្នកជំងឺកូរ៉ូណាទាំង ១៦ នាក់​ជាសះស្បើយហើយ

 
 

ហាណូយ៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃអង្គារ​ថា អ្នកជំងឺកូរ៉ូណាទាំង ១៦ នាក់នៅ​ប្រទេសវៀតណាមបាន​ទទួលការព្យាបាល​​ជាសះស្បើយហើយ។ ​ក្រសួងសុខាភិបាល​ក៏បានបញ្ជាក់ទៀតថា ​ចាប់តាំងពីថ្ងៃទី ១៣ ខែកុម្ភៈ​ រហូតមកដល់ពេលនេះ ប្រទេស​វៀតណាមនៅមិនទាន់រកឃើញ​ករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីបន្ថែមទៀតនោះទេ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Asia insiders ចេញផ្សាយថ្ងៃទី ២៥ ខែកុម្ភះ​។

មន្ត្រីកងទ័ពប្រជាជនវៀតណាមម្នាក់ ឈរពាក់ម៉ាសការពារវីរុសកូរ៉ូណា

​នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងបានឱ្យដឹង​ថា អ្នកជំងឺ​កូរ៉ូណា​ម្នាក់ចុងក្រោយ បានឆ្លងជំងឺនេះពីកូនស្រីរបស់គាត់ដែល​បានវិលត្រឡប់មកពីទីក្រុងវូហានភាគកណ្តាលប្រទេសចិន ហើយពេលនេះគាត់បានទទួលបានព្យាបាល​ហើយ​ក៏មានសុខភាពល្អឡើងវិញដែរ។

អ្នកជំងឺកូរ៉ូណាបានទទួលការព្យាបាល​ ហើយត្រូវបានអនុញ្ញាត្តឱ្យចាកចេញពីមន្ទីពេទ្យ កាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០

​យោងតាមគេហទំព័រសារព័ត៌មាន Asia insiders ​បានឱ្យដឹង​ទៀតថា គេ​នៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើ​អ្នកជំងឺកូរ៉ូណាចុងក្រោយនេះ នឹងត្រូវបានអនុញ្ញាត្តឱ្យចាកចេញពីមន្ទីរពេទ្យនៅពេលណា។

ទារិកាអាយុ ៣ ខែ ដែលបានឆ្លងវីរុសកូរ៉ូណា​ ពេលនេះមានសុខភាពល្អឡើង​វិញ​ ហើយត្រូវបានអនុញ្ញាត្តឱ្យចាកចេញពីមន្ទីពេទ្យ

លោក ​Nguyen Thanh Long ដែលជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសវៀតណាមបាននិយាយថា៖

Nguyen Thanh Long

អ្នកជំងឺកូរ៉ូណា​ ៣ នាក់ ដែលបានឆ្លងជំងឺនេះនៅទីក្រុងវូហាន ​ពេល​នេះបានទទួលការព្យាបាលជាសះស្បើយ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម