​ទំនាក់ទំនង​អវិជ្ជមាន រវាង​ឪពុកម្តាយ និង​កូន​

 
 

​ជម្លោះ គឺជា​រឿង​ដែល​មិន​អាច​នឹង​ចៀស​ផុត​ទេ នៅពេល​មនុស្ស​ដែល​មាន​ទស្សនៈ​ខុស​គ្នា​រស់នៅ​ក្បែរ​គ្នា​នោះ​។ ដូច្នេះ វា​តែងតែ​មាន​ការប្រកួតប្រជែង​ជាមួយ​កូន​របស់​អ្នក​ម្តងម្កាល​ហើយ ប៉ុន្តែ វា​ជា​រឿង​ធម្មតា​ទេ ហើយក៏​អាច​ទទួលយក​បាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការបន្ត​ជម្លោះ​ជាប់​រហូត​អាច​នឹង​ធ្វើអោយ​អន្តរាយ​ដល់​ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន​បាន​។

​ទំនាក់ទំនង​ដែល​មាន​ភាពអវិជ្ជមាន​ជា​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់ និង​ធ្វើអោយ​មាន​ជម្លោះ​រ៉ាំរ៉ៃ​។ ឧទាហរណ៍​ដូចជា ការ​រអ៊ូរទាំ ការរិះគន់​ខ្លាំងក្លា​ពេក ឬ​ឈរ​លើ​ជំហរ​ស្រែក​គំហក​ដាក់គ្នា​ទៅតាម​ការចង់បាន​។​

​វា​មិនមែន​តែងតែ​ជា​រឿង​ងាយស្រួល​រហូត​នោះ​ទេ​ក្នុង​ការ​សម្គាល់​អោយឃើញ​ពី​ទំនាក់ទំនង​អវិជ្ជមាន​។ ឧទាហរណ៍ ឪពុក​ម្តាយ​ល្អ ប្រហែល​ជា​មនុស្ស​ដែល​ផ្តល់​ការរិះគន់​ដល់​កូន​ខ្លួនឯង ដើម្បី​ចង់​អោយ​ពួកគេ​ខិតខំ​បំពេញ​ការងារ​កាន់តែ​ល្អ​ជាង​មុន​ថែម​ទៀត​។

អ្វី​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ប្រើ​ទំនាក់ទំនង​បែប​អវិជ្ជមាន គឺ​នៅ​ពេល​ដែល ៖
•​    ​ការសន្ទនា​កាន់តែ​មាន​ភាពអន់ថយ​ជាង​មុន ដោយ​ឈាន​ចូល​ទៅ​ក្នុង​ការ​រអ៊ូរ​ទាំ ស្រែក​គំហក​ដាក់គ្នា ឬ​វាយ​គ្នា​ជាដើម 
•​    ​អ្នក​មាន​អារម្មណ៍​ខឹង កើតទុក្ខ បដិសេដ ស្តីបន្ទោស ឬ​គ្មាន​គេ​ស្រឡាញ់​
•​    ​ការព្យាយាម​ចង់តែ​ឈ្នះ​៕

ប្រភព៖ Health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម