វិធី ៥ យ៉ាង​ដើម្បី​បង្កើន​ការច្នៃប្រឌិត​

 
 

​ទំនាក់ទំនង គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​កន្លែងធ្វើការ​។ ការនិយាយ និង​ស្តាប់​ថ្នាក់លើ និង​អ្នកធ្វើការ​ជាមួយគ្នា មិន​ត្រឹមតែ​សំខាន់​ចំពោះ​ជោគជ័យ​ការងារ​ទេ តែ​ក៏​ដើម្បី​ជោគជ័យ និង​ទិន្នផល​របស់​ក្រុមហ៊ុន​អ្នក​ដែរ​។ ចូរ​សិក្សា​អំពី​របៀប​ធ្វើ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​អ្នក​ធ្វើការ​ជាមួយគ្នា ដោយ​មិន​ខ្វល់​អំពី​ចរិតលក្ខណៈ និង​ប្រវត្តិ​របស់​គេ​ឡើយ ដើម្បី​អាច​ពង្រឹង​កិច្ច​ការងារ​ទាំងឡាយ​នៅ​កន្លែងធ្វើការ​ជាមួយគ្នា​។

​រៀន​ស្តាប់​
​ការ​ស្តាប់ គឺជា​រឿង​សំខាន់ ហើយ​ទំនង​ជា​សំខាន់​ជាង​អ្នក​និយាយ​ទៅ​ទៀត​។ ការ​ស្តាប់​អាចធ្វើអោយ​អ្នក​យល់​អំពី​អ្វី​ដែល​អ្នកធ្វើការ​ជាមួយ​គ្នា​ចង់​បង្ហាញ​អំពី​យោបល់ និង​តម្លៃ​របស់​ពួកគេ​។ ចូរ​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​នៅពេល​អ្នកធ្វើការ​ជាមួយ​គ្នា​និយាយ និង​សួរ​សំណួរ​តប​វិញ ទើប​ដឹងថា​អ្នក​បាន​យល់​ច្បាស់​អំពី​ក្តីបារម្ភ និង​ការរំពឹងទុក​របស់​ពួកគេ​។ វា​តែងតែ​ជា​រឿង​មាន​ប្រយោជន៍​ក្នុង​ការនិយាយ​ឡើងវិញ​នូវ​អ្វី​ដែល​អ្នកធ្វើការ​ជាមួយ​គ្នា​និយាយ​រួច​។

​យកចិត្តទុកដាក់​ចំពោះ​ភាសា​កាយវិការ​
​ចូរ​ចៀសវាង​ការប្រើ​ភាសា​កាយវិការ​សត្រូវ​ដូចជា ការលើកដៃ​ដាក់​ខ្វែង​គ្នា គោះ​ប្រអប់ជើង ឬ​ធ្វើ​ភ្នែក​ស្រលៀង​។ បើសិនជា​ធ្វើ​បែប​នេះ​មែន ពួកគេ​នឹង​យល់ថា អ្នក​មិន​ចាប់អារម្មណ៍​ចំពោះ​ពួកគេ​ទេ ហើយ​ក៏​ធ្វើអោយ​ទំនាក់ទំនង​នៅពេល​អនាគត​កាន់តែ​ពិបាក​ដែរ​។ ចូរ​មើល​ភ្នែក​របស់​គេ ពេល​ដែល​អ្នក​និយាយ ញញឹម និង​ងក់ក្បាល ហើយ​ក៏​ត្រូវ​បង្ហាញ​អំពី​ការចាប់អារម្មណ៍​នៅពេល​អ្នកធ្វើការ​ជាមួយ​គ្នា​និយាយ​ដែរ ដូច្នេះ អ្នក​នឹង​ទទួលបាន​ទំនាក់ទំនង​ជាមួយ​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ធ្វើខ្លួន​អោយ​ទំនេរ​ជាប់​
​រឿង​នេះ​ចង់​មានន័យ​ថា អ្នក​គួរតែ​លើក​ទូរស័ព្ទ​និយាយ ឆ្លើយតប​អ៊ី​ម៉ែ​ល និង​មក​ធ្វើការ​អោយ​ទាន់ពេល​។ ដូច្នេះ អ្នកនឹង​បង្កើន​ការគោរព​ពី​អ្នក​មិត្ត​រួម​ការងារ​ជាមួយ​គ្នា​មិន​ខាន​ឡើយ ហើយ​ព្រមទាំង​ពង្រឹង​ដល់​ទំនាក់ទំនង​ជាមួយ​ពួកគេ​កាន់តែ​ល្អ​ដែរ​៕
 

ប្រភព៖ Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម