​កើត​មុនពេល​មាន​ផ្ទៃពោះ តើ​គួរ​ព្យាបាល​យ៉ាង​ណា ទើប​មិន​ប៉ះពាល់​ដល់​កូន​?

 
 

 19

​តើ​មាន​វិធី​ដ៏​ល្អ​ណា ដែល​អាច​ព្យាបាល​ញ្ហា​មុន ពេល​មាន​ផ្ទៃពោះ​ដែរឬទេ​? ពិតណាស់ អ្នក​មាន​ជម្រើស​ជាច្រើន​សម្រាប់​ការព្យាបាល​មុន ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ដែល​រួម​បញ្ចូល​ទាំង​ការថែទាំ​ដោយ​ខ្លួនឯង និង​ការប្រើ​ថ្នាំ​ផងដែរ​។ ការកើត​មុនពេល​មាន​ផ្ទៃពោះ គឺ​មិនមែន​ជា​ទម្រង់​ពិសេស​អ្វី​នោះទេ​។ មាន​ស្ត្រី​ជាច្រើន​ដែល​ហាក់ដូចជា​មាន​បញ្ហា​នឹង​ការ​កើតមុន ក្នុងអំឡុង​ក្នុងពេល​មាន​ផ្ទៃពោះ​។ បើទោះបីជា​វា​មិន​មាន​ភាពច្បាស់​លាល់​ថាអ្វី​ជា​មូលហេតុ​ដែល​បណ្តាល​អោយ​កើត​ឡើង​ខ្លាំង​នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ក៏ដោយ វា​ក៏​អាច​ជា​បញ្ហា​មួយ​ដែល​ស្ត្រី​ភាគច្រើន​មាន​ការផលិត​ជាតិ​ខ្លាញ់​យ៉ាង​លើសលប់ ដែល​នេះ​អាច​នឹង​កើតមានឡើង នៅពេល​ដែល​អ័រម៉ូន​មួយចំនួន​បាន​កើនឡើង​។ ការព្យាបាល​មុនពេល​មាន​ផ្ទៃពោះ អាច​ចាប់ផ្តើម​ដោយ​ការថែទាំ​ដោយ​ខ្លួនឯង ដែល​ក្នុងនោះ​មានដូចជា ៖ 

  • ​​លាង​សម្អាត​កន្លែង​ដែល​ងាយ​កើតមុន​ដោយ​ប្រុងប្រយ័ត្ន ៖ លាង​សម្អាត​ថ្នមៗ ដោយ​ប្រើ​សាប៊ូ​ស្រាលៗ នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​នៅ​ពេល​ព្រឹក និង​ពេលយប់​។ អ្នក​ក៏​គួរ​លាង​សម្អាត​ស្បែក បន្ទាប់​ពី​ហាត់ប្រាណ​ផងដែរ​។
  • ​​ប្រសិនបើ​អ្នក​មាន​សក់​ខ្លាញ់ សូម​កក់​រៀងរាល់ថ្ងៃ ៖ ត្រូវ​ប្រុងប្រយ័ត្ន​កុំអោយ​ស​ក់បាំងមុខ​។ 
  • ​​ជៀសវាង​ការ​ញិច ឬ​កេះ​មុន ៖ ទម្លាប់​ទាំងនេះ​អាច​បណ្តាលអោយ​មាន​ស្នាម​បាន​។ 
  • ​​ប្រសិនបើ​អ្នក​ប្រើ​គ្រឿងសម្អាង សូម​ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​ប្រេង ៖ មើល​ការ​ពិពណ៌នា​លើ​ប្រអប់​ផលិតផល​ដូចជា Water-based ឬ noncomedogenic ឬ nonacnegenic​។ 

​ក្រៅ​ពី​ការថែទាំ​ដោយ​ខ្លួនឯង អ្នក​អាច​ពិចារណា​លើ​ការប្រើ​ថ្នាំ ដែល​ប្រើ​ក្នុង​ការព្យាបាល​មុន​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ខ្លះ​ដែល​អ្នក​លាប​លើ​ស្បែក ឬ​លេប​អាច​ចូល​ទៅក្នុង​ចរន្ត​ឈាម ហើយ​អាច​ប៉ះពាល់​ដល់​កូន​របស់​អ្នក​បាន​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម