សារធាតុ ក្លរីដ នៅក្នុងខ្លួន
12
ក្លរីដ គឺជាអ៊ីយ៉ុងអវិជ្ជមានចម្បង ដែលត្រូវបានរកឃើញនៅខាងក្រៅកោសិកា និងនៅក្នុងឈាម។ សារធាតុអវិជ្ជមាន គឺជាបន្ទុកអវិជ្ជមាន នៃសារធាតុមួយចំនួន ដូចជា Sodium Chloride ឬសម្គាល់ដោយ NaCl នៅពេលដែលវារលាយនៅក្នុងទឹក។ ទឹកសមុទ្រ មានកំហាប់ដូចគ្នានៃ អ៊ីយ៉ុងក្លរីដ ដូចទៅនឹងជាតិទឹករបស់មនុស្សដែរ។ ក្លរីដ ដើរតួសំខាន់ ក្នុងការជួយខ្លួនអោយរក្សាបាន នូវលំនឹងធម្មតានៃជាតិទឹក។
លំនឹងនៃក្លរីដ ត្រូវបានរក្សាយ៉ាងម៉ត់ចត់ដោយខ្លួនយើង។ ការកើនឡើង ឬថយចុះនៃក្លរីដ មានផលវិបាក ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
- ការកើនឡើងក្លរីដ នៅក្នុងឈាម អាចត្រូវបានឃើញនៅក្នុងជំងឺរាគ ជំងឺតម្រងនោមមួយចំនួន និងការធ្វើការខ្លាំងពេកនៃក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
- ការថយចុះក្លរីដនៅក្នុងឈាម ៖ ជាធម្មតា ក្លរីដ ត្រូវបានបាត់បង់តាមទឹកនោម ញើស និងការបញ្ចេញរបស់ក្រពះ។ ការបាត់បង់ក្លរីដច្រើន អាចកើតមានពីការបែកញើសខ្លាំង ក្អួត និងជំងឺនៃក្រពេញលើតម្រងនោម និងជំងឺតម្រងនោម។
កម្រិតធម្មតានៃក្លរីដនៅក្នុងឈាម គឺ ៩៨ ទៅ ១០៨ មីលីម៉ូល ក្នុងមួយលីត្រឈាម៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
តើធ្វើដូចម្តេចដើម្បី កែទម្លាប់ខាំក្រចក?
-
គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក
-
អាហារហិរ ប៉ះពាល់ដល់ ស្ត្រីមានផ្ទៃពោះ បែបណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!