​រោគ​វិនិច្ឆ័យ នៃ​ជំងឺ​គ្រុ​នក្តៅ​

 
 

 48

​ទោះបីជា​គ្រុនក្តៅ គឺជា​ងាយស្រួល​ដើម្បី​វាស់ ប៉ុន្តែ ការកំណត់​ពី​មូលហេតុ ដែល​បណ្តាល​អោយ​គ្រុនក្តៅ អាចជា​រឿង​ពិបាក​។ ក្រៅពី​ពិនិត្យ​រាងកាយ គ្រូពេទ្យ​នឹង​សួរ​អំពី​រោគសញ្ញា និង​លក្ខខណ្ឌ​សុខភាព ថ្នាំ និង​ថា​តើ អ្នក​បាន​ធ្វើដំណើរ​កំសាន្ត ទៅ​កន្លែង​ដែល​ងាយ​មាន​ការឆ្លង​មេរោគ ឬ​យ៉ាងណា​។ ជំងឺគ្រុនចាញ់ អាច​មាន​គ្រុនក្តៅ ដែល​កើតមានឡើង​ម្តង​ហើយ​ម្តងទៀត​។
​ជួនកាល អ្នក​អាច​មាន​គ្រុ​នក្តៅ ដោយ​មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់​។ ក្នុង​ករណី​មួយ​ចំនួន មូលហេតុ អាច​ជា​បញ្ហា​មិន​ជាក់ស្តែង ដូចជា​ការឆ្លង​មេរោគ​រ៉ាំរ៉ៃ ជំងឺមហារីក ឬ​បញ្ហា​ដទៃទៀត​។​
​ដូចនេះ ការព្យាបាល​ចំពោះ​អាការៈ​គ្រុនក្តៅ គឺ​អាស្រ័យ​ទៅ​ល​មូលហេតុ​នៃ​គ្រុ​នក្តៅ​។ ឧទាហរណ៍ ថ្នាំ​ផ្សះ​នឹង​ត្រូវ​បាន​ប្រើ ចំពោះ​ការឆ្លង​មេរោគ ដោយសារ​មេរោគ​បាក់តេរី​។​
​ការព្យាបាល​ទូទៅ​បំផុត ចំពោះ​គ្រុនក្តៅ​រួមមាន ថ្នាំ​ដែល​មាន​លក់​នៅ​តាម​ទីផ្សារ ដូចជា ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន (Tylenol) និង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ដែល​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ីត ដូច​ជា​ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន (Advil) ជាដើម​។ កុមារ និង​មនុស្ស​វ័យ​ជំទង់ មិន​គួរប្រើ​ថ្នាំ​អាស្ពីរីន ដោយសារ​តែ​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ Reye៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម