តើកូនអ្នក មានភាពខ្មាស់អៀនឬ?
កូនក្មេងខ្លះ មានភាពខ្មាស់អៀនណាស់ គេមិនហ៊ានជួបអ្នកដទៃ ឬមិនហ៊ាននិយាយជាមួយអ្នកដទៃទេ ជួយកាល ទៅដល់សាលារៀនហើយ ក៏មិនហ៊ាននិយាយជាមួយគ្រូ ឬមិត្តរួមថ្នាក់ដែរ។ ដូចនេះ បើកូនអ្នកមានអាការៈនេះ តើអ្នកគួរធ្វើដូចម្តេច?
1. អ្នកត្រូវតែឧស្សាហ៍និយាយជាមួយគេ តាំងពីតូច មិនថាចំណាយពេលខ្លី ឬវែងទេ ម្យ៉ាងទៀត អ្នកក៏អាចជ្រើសរើសរឿងអ្វី ដែលកូនចូលចិត្តមកនិយាយលេងជាមួយគេក៏បាន ជាងនេះទៅទៀត មិនត្រូវទុកឱ្យគេលេងតែម្នាក់ឯងទេ។
2. អ្នកអាចណែនាំកូនអ្នកជិតខាងឱ្យលេងជាមួយកូនអ្នក ឬនាំគេទៅលេងនៅកន្លែង ដែលមានក្មេងលេងច្រើន ដើម្បីឱ្យគេរៀនចេះទៅលេងជាមួយក្មេងដទៃ នោះធំឡើង គេនឹងមិនមានចរឹតខ្មាស់អៀនច្រើននោះទេ។
3. អ្នកក៏អាចឱ្យកូន ជួយបំរើភ្ញៀវ នៅពេលដែលគេមកលេងនៅផ្ទះអ្នក ដោយហ្វឹកហាត់កូន ឱ្យចេះលើកទឹកឱ្យភ្ញៀវផឹកជាដើម យូរៗទៅ ភាពខ្មាស់អៀននេះ នឹងបាត់បង់ដោយឯង៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
សញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា ខ្ញុំមានជំងឺមហារីកក្រពេញប្រូស្តាត?
-
តើមានផលប៉ះពាល់អ្វីខ្លះ ចំពោះអ្នកដែលប្រញាប់រៀបការ ? សុក្រ ១៤ មីនា ២០១៤ មើល: ២០៨
-
៥ ចំនុច គួរជៀសវាងនៅ កន្លែងធ្វើការ !
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
