សញ្ញាដែលគិតថា អ្នកមានជំងឺរលាកក្រពេញប្រូស្តាត
17
ជំងឺរលាកក្រពេញប្រូស្តាត ច្រើនតែគេហៅថា ជាការបង្ករោគនៅក្រពេញប្រូស្តាត។ ក្រពេញនេះ អាចរលាក ប៉ុន្តែ ក៏មិនមានសញ្ញានៃការបង្ករោគដែរ។ មានករណីជំងឺនេះប្រមាណ ៥ ទៅ ១០ ភាគរយទេដែលបង្កឡើងដោយ ការបង្ករោគពីបាក់តេរី។ ជំងឺនេះ មិនធ្វើឱ្យប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាតឡើយ។
អ្នកប្រហែលជាគ្មានរោគសញ្ញា នៃការរលាកក្រពេញប្រូស្តាត ឬរោគសញ្ញាកើតមានភ្លាមៗ និងធ្ងន់ធ្ងរដែលនាំឱ្យអ្នក ទៅឱ្យពេទ្យព្យាបាលទេ។ ប៉ុន្តែ រោគសញ្ញារបស់វា មានដូចជា ៖
• នោមញឹក
• ពិបាកនោម
• ឈឺ ឬក្រហាយពេលនោម
• ក្តៅខ្លួន និងញាក់។
រោគសញ្ញាផ្សេងៗទៀតមានដូចជា ការឈឺចាប់ដែលមានបាត់ៗ នៅម្តុំពោះផ្នែកខាងក្រោម ជុំវិញរន្ធគូថ ក្រលៀន ឬខ្នង។ ករណីខ្លះ បាក់តេរីអាចចូលទៅក្នុងបំពង់ Vas Deferens (បំពង់សម្រាប់ដឹកនាំមេជីវិតឈ្មោល ពីពងស្វាសទៅបង្ហួរនោម) ធ្វើឱ្យក្រលៀនឈឺ ឬមានការបង្ករោគ នៅបំពង់អេពីឌីឌីម (បំពង់នៅក្បែរពងស្វាសសម្រាប់បន្ទុំ និងស្តុកទុកមេជីវិតឈ្មោល)។
ក្រពេញប្រូស្តាត ប្រហែលជាអាចហើម ដែលជាហេតុនាំឱ្យអ្នក មិនអាចប្រើកម្លាំងប្រឹងនោមបានដូចមុន។ ពេលខ្លះ ក៏មានឈាមលាយទឹកនោម ហើយពេលបាញ់ទឹកកាម ក៏មានការឈឺចាប់ផងដែរ។
បុរសជាច្រើន ក៏ប្រហែលជារអ៊ូរឿងឈឺចាប់ នៅអាងត្រគាក ឈឺក្នុងពេលបាញ់ទឹកកាម និងឈឺពេលរួមភេទ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ឆាប់រៀបការ ល្អឬទេ?
-
អត្ថប្រយោជន៍ និងគុណវិបត្តិ នៃការពន្យារកំណើតបែបធម្មជាតិ 893 មធ្យោបាយពន្យារកំណើតបែបធម្មជាតិ គឺមិនថ្លៃ បើធៀបទៅនឹងមធ្យោបាយ នៃការពន្យារកំណើតដទៃទៀតនោះទេ។ អត្ថប្រយោជន៍ នៃការពន្យារកំណើត ដោយធម្មជាតិ រួមមាន ៖ - ស្ត្រីមិនចាំបាច់លេ
-
“ញ័រទ្រូង” ជារឿងធម្មតា ឬក៏ជាជំងឺ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!