ប្រការគួរយល់ដឹង! គុណសម្បត្តិ និងគុណវិបត្តិ នៃការពាក់អាវទ្រនាប់ ប្រចាំថ្ងៃ
សុខភាព៖ អាវទ្រនាប់ គឺជារបស់ដ៏សំខាន់ ដែលមនុស្សស្រី ខ្វះមិនបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះ អ្នកក៏គួរតែ យល់ដឹងបន្ថែម ពីរបៀបនៃការប្រើបា្រស់ អាវទ្រនាប់ ឲ្យបានល្អ ដោយអ្នកមិនគួរពាក់វា ពេញមួយថ្ងៃនោះទេ ពោលអ្នកគួរតែដោះវាចេញ នៅពេលដែលអ្នក ទៅដល់ផ្ទះ ដើម្បីជៀសវាង ហានិភ័យផ្សេងៗ ផងដែរ។
ខាងក្រោមនេះ គឺជាប្រការគួរយល់ដឹង ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការពាក់អាវទ្រនាប់ជាប្រចាំ៖
គុណសម្បត្តិនៃការពាក់អាវទ្រនាប់៖
អាវទ្រនាប់ធ្វើឲ្យដើមទ្រូងរបស់ស្រ្តី មានលក្ខណៈតឹង និងហាប់ណែនល្អ ដែលធ្វើស្រី្តគ្រប់រូប មានទំនុកចិត្តខ្ពស់ លើខ្លួនឯង ពេលចេញទៅក្រៅម្តងៗ។ ជាងនេះទៅទៀត វាក៏ជួយលើក សោភ័ណ្ឌភាពសម្រស់ ឲ្យមានភាពស្រស់ ស្អាត និងទាក់ទាញ សម្រាប់មនុស្សស្រី ផងដែរ។
គុណវិបត្តិនៃការពាក់អាវទ្រនាប់៖
ការស្រាវជ្រាវមួយ ដែលដឹកនាំដោយ លោក Syd និង អ្នកស្រី Soma កាលពី ខែឧសភា ឆ្នាំ១៩៩១ ទៅលើស្ត្រីចំនួន ៤០០០នាក់ ក្នុងទីក្រុងធំៗ ចំនួន៥ នៃសហរដ្ឋអាមេរិច បានរកឃើញថា ការពាក់អាវទ្រនាប់ អាចបង្កជា ជំងឺមហារីកសុដន់ បាន។ ជាមួយគ្នានេះដែរ ការសិក្សានេះ ក៏បានរកឃើញថា ស្រ្តីចំនួន ៣នាក់ ក្នុងចំណោម ៤នាក់ ដែលពាក់អាវទ្រនាប់ ពេលគេងយប់ និង ស្ត្រី ម្នាក់ក្នុងចំណោម ៧នាក់ ដែលពាក់អាវទ្រនាប់ ច្រើនជាង ១២ម៉ោង ក្នុង១ថ្ងៃ បានកើតជំងឺ មហារីកសុដន់។
យ៉ាងណាមិញ ការស្រាវជ្រាវនេះ ក៏បានបង្ហាញផងដែរថា មានស្រ្តីតែម្នាក់គត់ ក្នុងចំណោម ស្រ្តីចំនួន ១៦៨នាក់ ដែលមិនពាក់អាវទ្រានាប់ បានកើតជំងឺមហារីកសុដន់។
គួរបញ្ជាក់ផងដែរថា ការពាក់អាវទ្រនាប់ បានធ្វើឲ្យ សីតុណ្ហភាពឡើងខ្ពស់ សម្រាប់សុដន់ និងអ័រម៉ូន Prolactin ដែលជាហេតុ បង្កឲ្យមាន ជំងឺមហារីកសុដន់។
ចំពោះការសិក្សាមួយផ្សេងទៀត ទៅលើស្រ្តីចំនួន ៣២០នាក់ ដែលមានអាយុ លើសពី ១៥ឆ្នាំ បានឲ្យដឹងថា អាវទ្រនាប់ បានធ្វើឲ្យ មានការប៉ះពាល់ ដល់ដំណើរការ នៃសរសៃសុដន់ មួយចំនួន ដែលអាចធ្វើឲ្យ សុដន់ឆាប់ធ្លាក់យារ ផងដែរ។
ដំណោះស្រាយ
ដំណោះស្រាយដែលល្អ ដើម្បីជៀសវាង ពីហានិភ័យ ខាងលើនេះ និងដើម្បីទទួលបាន ផាសុខភាពល្អ ស្រ្តីគ្រប់រូប គួរពិចារណា លើការប្រើប្រាស់ អាវទ្រនាប់ ឲ្យបានត្រឹមត្រូវ ម្យ៉ាងកុំពាក់វា ច្រើនម៉ោងពេក ហើយមិនត្រូវពាក់វា ពេលចូលគេង នោះទេ៕
ប្រភព៖ បរទេស
ដោយ៖ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធីងាយៗតាមបែបធម្មជាតិ ដើម្បីទទួលបានកូនប្រុស ដូចបំណង
-
ចង់ណាត់នាងទៅក្រៅ តើគួរធ្វើអ្វីខ្លះទៅ?
-
មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!