ប្តីមិនល្អ ៧ ប្រភេទ
ក្នុងនាមជាបុរគួរតែមានទំនួសខុសត្រូវចំពោះគ្រួសារប៉ុន្តែផ្ទូយទៅវិញបែរជាមានបុរសមួយចំនួនខ្វះមារយាទបានក្លាយទៅជាប្តីគេហើយបែរជាឲ្យស្រីមើលងាយទៅវិញធ្វើបែបនេះមិនត្រឹមតែថោកដល់ខ្លួនឯងតែប៉ុណ្ណោះទេថែមទាំងខូចដល់ពូជប្រុសៗដទៃថែមទៀត។រុសខ្លះខ្វះមារយាទធ្វើប្តីគេឲ្យស្រីមើលងាយទៅវិញ បណ្តោយខ្លួនឲ្យថោកទាបព្រោះមិនចេះគិតគូរ។
១. ក្រ
រកព្រឹកខ្វះល្ងាចគ្មានអង្ករច្រកឆ្នាំង ផ្ទះខ្ទម កន្ទ្រិកកន្ទ្រក់ លិចមុខលិចក្រោយ។
២. ឈឺច្រើន
រកបានសម្រាប់ចិញ្ចឹមពេទ្យជួនកាលប្រពន្ធរកចិញ្ចឹមវិញ។
៣. ចាស់ពេក
គ្មានកម្លាំងកំហែងមុខជ្រួញ ស្បែកយាមិនសមនឹងប្រពន្ធ ម្លោះហើយគេមិនសូវសប្បាយចិត្ត។
៤. ប្រមឹក
ផឹកស្រោចផឹកងូត បានលុយចូលតែត្រៀមស្រា ព័ទ្ធវង់មិនចេះលោះថ្ងៃ។
៥. ធ្វេសប្រហែល
ធ្វើការចុងជើងចុងដៃ ចាប់នេះ ចាប់នោះ មិនចំត្រង់ណា ធ្វើការមិនឲ្យហើយសព្វគ្រប់។
៦. ល្ងង់ខ្លៅ
មិនសូវដឹងខុសត្រូវចាំតែគេដឹកច្រមុះ ប្រាប់ប៉ណ្ណោះ ធ្វើប៉ុណ្ណឹង មិនចេះបែកគំនិតគិតរកផ្លូវផ្សេងទេ។
៧. ខ្ចិល
ចាំតែគេតឿន គេថា ទើបធ្វើដេកចាំថ្ងៃរះ ចាំប្រពន្ធដាស់បានងើប។ប្រុសខាងលើនេះ មានឈ្មោះជាប្តីដែរតែជា ប្តីមិនគ្រប់គ្រឿង ។ទោះបីជាយ៉ាងណា ភរិយាមិនត្រូវមើលងាយ មើលថោកប្តីឯងឡើយត្រូវព្យាយាមជួយកែប្រែចិត្តគំនិតប្តីឲ្យបានល្អឡើងវិញ។
ប្រភពៈ មង្គលការ
មើលគួរយល់ដឹងផ្សេងៗទៀត
-
ជំងឺទឹកនោមផ្អែម អាចជះឥទ្ធិពលទៅលើ ការលូតលាស់ខួរក្បាលកុមារ
-
ជំងឺ Fetal Alcohol Spectrum Disorders
-
អាថ៌កំបាំងក្នុងការដោះស្រាយនឹងអតិថិជនដែលពិបាកៗ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!