ដែលដឹងអត់! ទម្រង់បបូរមាត់ អាចប្រាប់ពី បុគ្គលិកលក្ខណៈរបស់មនុស្សបាន?
ជាទូទៅម្រាមដៃ បាតដៃ ទម្រង់ត្រចៀក ការគេង ជាដើម សុទ្ធសឹងតែអាចប្រាប់អ្នកបាន ពីបុគ្គលិកលក្ខណៈ របស់មនុស្ស ប៉ុន្តែពេលនេះផងដែរ សូម្បីតែទម្រង់បបូរមាត់ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈបានផងដែរ។

រូបភាពតំណាងទម្រង់បបូរមាត់
ខាងក្រោមនេះ គឺជាប្រភេទនៃទម្រង់មាត់របស់មនុស្ស ដែលអាចប្រាប់ពីបុគ្គលិកលក្ខណៈ យោងទៅតាមប្រភពបរទេស៖
ទម្រង់បបូរមាត់ធំ៖ គឺជាប្រភេទមនុស្សដែលមានមហិច្ឆតា និងអង់អាច យកជាការបាន។ មិនតែប៉ុណ្ណោះ ទេ គេគឺជាមនុស្សចូលចិត្តអ្វីមានភាពល្អឥតខ្ចោះ និងរួសរាយរាក់ទាក់ថែមទៀតផង។
ទម្រង់បបូរមាត់តូច៖ ជាមនុស្សមានចិត្តល្អ និងសប្បុរស ហើយគេចូលចិត្តរកអ្វីដែលថ្មី និងជាមនុស្សរួស រាយរាក់ទាក់ ងាយចុះសម្រុងផងដែរ។
ទម្រង់បបូរមាត់ក្រពុំ ពេញ៖ ជាទូទៅ មនុស្សដែលមានបបូរមាត់បែបនេះ គឺជាមនុស្សដែលមានទំនុកចិត្ត លើខ្លួនឯងខ្ពស់ ហើយបើជាស្ត្រីវិញ គឺជាមនុស្សសម្ភារ:និយម និងឡិកឡក់ដូចកូនក្មេងអញ្ចឹង។
ទម្រង់បបូរមាត់ ដែលមានគែមមាត់ទាប៖ ជាប្រភេទមនុស្ស ដែលគិតប្រយោជន៍ខ្លួនឯងជាធំ ហើយឆ្លាត ។ មិនតែប៉ុណ្ណោះ គេក៏ជាមនុស្សខ្មាសអៀន និងមានអាថ៌កំបាំងច្រើនដែរ។
ទម្រង់បបូរមាត់ស្តើង៖ គឺជាមនុស្សរុញរា អល់អែក តែជាទូទៅ គឺជាមនុស្សឆាប់យល់ការ។
ទម្រង់បបូរមាត់បេះដូង៖ គឺជាមនុស្សអង់អាច ក្លាហាន មិនចូលចិត្តសុំជំនួយអ្នកដទៃ ហើយក៏ជាមនុស្សពូកែ ខាងវោហាស័ព្ទផងដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
រោគសញ្ញា នៃជំងឺខ្សោយបេះដូង ដែលអ្នកត្រូវយល់ដឹង
-
គ្រប់គ្រងការហើម អំឡុងពេលមានផ្ទៃពោះ
-
សុភមង្គលក្នុងគ្រួសារ ៖ តួនាទីរបស់ប្តី នៅពេលភរិយាមានផ្ទៃពោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
