គុយទាវឆ្ងាញ់ រសជាតិថ្មី នៅផាកកាហ្វេ
ភ្នំពេញ៖ បើគិតដល់អាហារមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរ តែងតែនិមយទទួលទាន សម្រាប់អាហារ ពេលព្រឹកនោះគឺ គុយទាវស៊ុប ដែលនៅតែមាន ប្រជាប្រិយភាព នៅគ្រប់ជំនាន់ រហូរមកដល់ សម័យបច្ចុប្បន្ននេះ។ យើងសង្កេតឃើញថា មានតែភោជនីយដ្ឋានមួយចំនួន តែប៉ុណ្ណោះ របស់ប្រទេសកម្ពុជា ដែលខិតខំថែរក្សា និងរិះរក នូវរសជាតិថ្មីៗ នៃគុយទាវស៊ុប ដើម្បីបំពេញតំរូវការ ជូនលោកអ្នក។
នៅភោជនីយដ្ឋាន "ផាកកាហ្វេ" គ្រប់សាខា តែងតែមានចេញនូវ គុយទាវស៊ុបថ្មីៗ រសជាតិថ្មីៗ ជានិច្ច ជូនអតិថិជន និងមានការគាំទ្រ កោតសរសើពីអតិថិជន គ្រប់ស្រទាប់ ពីមាត់មួយទៅមាត់មួយ ទទួលស្គាល់ហើយថា មានរសជាតិឈ្ងុយឆ្ងាញ់ ដោយមិនចាំបាច់ ប្រើប្រាស់ប៊ីចេង ដើម្បីបង្កើនរសជាតិ នោះឡើយ។
ភោជនីយដ្ឋាន ផាកកាហ្វេ សាខាផ្សារកណ្តាល
ជាក់ស្តែងនៅពេលថ្មីៗនេះ ភោជនីយដ្ឋាន ផាកកាហ្វេ គ្រប់សាខា បានចេញលក់នូវ គុយទាវថ្មីមួយមុខទៀតគឺ ”គុយទាវសាច់ចិញ្រ្ចាំពោះតាន់ពិសេស” សាច់ចិញ្រ្ចាំផ្សំគ្រឿងបញ្ចូលគ្នារួចស្រេច ពោះតាន់សុទ្ធតែល្អ លេខ១ បង្គាក្រៀមល្អ និងស៊ុតមាន់កសិកម្ម របស់ខ្មែរយើង ជ្រើសរើសប្រើតែ ផ្នែកពណ៌លឿង នៃស៊ុត ដែលសំបូរដោយជីវជាតិល្អ សម្រាប់សុខភាព របស់លោកអ្នក រួមទាំងទឹកស៊ុបគុយទាវ គ្មានប៊ីចេង ដោយមានការរំងាស់ យ៉ាងយកចិត្តទុកដាក់ ដើម្បីបានជាទឹកស៊ុប ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។
ក្រៅពីគុយទាវឆ្ងាញ់ ប្រចាំខែនេះហើយ នៅភោជនីយដ្ឋាន ផាកកាហ្វេ ទាំងប្រាំពីរសាខា ក្នុងទីក្រុងភ្នំពេញ ក៏នៅមានអាហារឈ្ងុយឆ្ងាញ់ ផ្សេងៗទៀតដូចជា៖ គុយទាវភ្នំពេញពិសេស, បាយឡុកឡាក់ សាច់គោពិសេស, បាយឆាកាពិ, ផាត់ថៃបង្គា, សាំងវិចក្លិប មានសាច់ច្រើនប្រភេទបញ្ចូលគ្នា, សាច់មាន់, សាច់បេកខន, ស៊ុតមាន់, បន្លែគ្មានជាតិគីមី, កាហ្វេភ្នំពេញ ដែលមានក្លិនឈ្ងុយឆ្ងាញ់, ភេសជ្ជៈផ្លែឈើស្រស់ក្រឡុក, គៀបយកទឹក -ល- ។ជាមួយបុគ្គលិកបំរើអតិថិជន ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ទទួលស្វាគមន៌យ៉ាងអស់ពីចិត្ត៕
បញ្ចូលអត្ថបទដោយ ៖ ប៊ី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
-
ពងបែក
-
នារីម្នាក់ប្រែក្លាយពីមុខ “ប៉ាចជេ” ទៅជាមុខស្អាតដូចរូបគំនូរ ក្រោយវះកាត់១៤ដងក្នុងរយៈពេល១០ឆ្នាំ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!