វីធីសាមញ្ញៗងាយៗទាំង៣យ៉ាង ក្នុងការកម្ចាត់ភាពខ្មៅស្រអាប់នៅជង្គង់ និងកែងដៃ
មនុស្សគ្រប់រូបតែងប្រាថា្នចង់បាន នូវភាពស្រស់ស្អាត នៅលើរាងកាយដែលមើលទៅ គួរឲ្យទាក់ទាញគ្មានទាស់។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើបរិវេណសំខាន់ៗដូចជា ជង្គង់ កែងដៃ និងក្លៀកមានភាពខ្មៅស្រអាប់វិញនោះ វានិងធ្វើឲ្យបាត់បង់សោភណ្ឌភាព ហើយអ្នកពិតជាមានភាពខ្មាសអៀន និងពិបាកក្នុងការស្លៀកពាក់ទៅណាមកណាផងដែរ។ សូមកុំបារម្ភ ព្រោះពេលនេះយើងនឹងបង្ហាញអ្នក ពីវិធីសាមញ្ញ ៣យ៉ាង ដែលងាយស្រួល ដើម្បីកម្ចាត់បញ្ហាទាំងនោះ៖
១. ម្សៅល្មៀត និងទឹកដោះគោ៖ ល្មៀតគឺជាគ្រឿងទេស ដែលងាយស្រួលរក ហើយមានគុណប្រយោជន៍ ជាច្រើនដល់ស្បែក ដោយផ្តល់សំណើម និងការពារស្បែកផងដែរ។
វិធីប្រើ៖ យកម្សៅល្មៀតមួយស្លាបព្រា លាយជាមួយទឹកដោះគោបន្តិច ច្របល់ឲ្យសព្វ ហើយលាបទៅលើបរិវេណ ដែលខ្មៅ និងស្ងួត ដោយទុករយៈពេលយ៉ាងតិច ៥នាទី រួចលាងទឹកចេញជាមួយសាប៊ូ និងទឹកជាការស្រេច។
២. ប្រេងអូលីវ និងស្ករ៖ គឺជាការព្យាបាលបែបធម្មជាតិ ដែលមានឥទ្ធិពល ក្នុងការព្យាបាលបរិវេណខ្មៅស្រអាប់ នៅត្រង់ជង្គង់ និងកែងដៃ ហើយក៏ជួយឲ្យស្បែក មានសំណើមផងដែរ។
វិធីប្រើ៖ យកស្ករលាយជាមួយនឹងប្រេងអូលីវមួយស្លាបព្រា ហើយច្របល់ឲ្យចូលគ្នា រួចយកទៅលាបលើស្បែកដែល ខ្មៅ និងស្ងួត។ បន្ទាប់មកធ្វើការម៉ាស្សាយ៉ាងហោចណាស់ ៥នាទី រួចលាងទឹកចេញជាមួយសាប៊ូទន់ៗ ជាការស្រេច។
៣. ប្រេងដូង ឬ ប៊ឺផលិតពីគ្រាប់ធុញ្ញជាតិ (Shea Butter)៖ វាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហាស្បែក តាមបែបធម្មជាតិ ហើយវាក៏ជួយធ្វើឲ្យស្បែក មានសំណើម និងទន់ល្មើយ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
វិធីប្រើ៖ យកវាទៅម៉ាស្សា ទៅលើជង្គង់ ឬកែងដៃ ជារៀងរាល់ថ្ងៃ មុនពេលចូលគេង។ ដោយធ្វើការម៉ាស្សាយ៉ាង ហ្មត់ចត់ រួចទុកវាឲ្យនៅលើស្បែកអ្នក ពេញមួយយប់។
ទាំងនេះសុទ្ធសឹងតែជាវិធីសាមញ្ញៗ និងងាយៗ ដែលអ្នកអាចជ្រើសរើសយកមកអនុវត្តបាន ដើម្បីកម្ចាត់ភាពខ្មៅ ស្រអាប់ ដែលនៅលើបរិវេណជង្គង់ ក៏ដូចជាកែងដៃរបស់អ្នក បានយ៉ាងមានប្រសិទ្ធិភាពផងដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺទឹកដក់ ក្នុងថង់ពងស្វាស ពេលណា គួរទៅជួបគ្រូពេទ្យ?
- ធ្វើដូចម្តេចទើប អាចបំភ្លេចអ្នកចាស់បាន?
- វិធីសាស្ត្រ រក្សាទម្ងន់ ដែលមានសុខភាពល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!