សញ្ញាដំបូង នៃការខូចថ្លើម ដែលអ្នករាល់គ្នា មិនបានអើពើ ឬមើលរំលង
យល់ដឹង៖ ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយ ក្នុងរាងកាយមនុស្សយើង និងមានមុខងារថែរក្សាដំណើរ ការសំខាន់ជាច្រើន ដូចជា ឃ្លាំងផ្ទុកគ្លីកូហ្សែន glycogen (ប្រភេទនៃជាតិស្ករសម្រាប់ផលិតថាមពល) ជួយផលិត ទឹកប្រម៉ាត់ បឺតស្រូបសារធាតុចិញ្ចឹម និងជួយក្នុងការសម្អាតឈាម ជាដើម។
ប៉ុន្តែប្រសិនបើថ្លើម មានការខូចខាត ឬសុខភាពមិនល្អ នោះសុខភាពអ្នក នឹងមានបញ្ហាទៅតាមនោះដែរ។ខាងក្រោមនេះ គឺជារោគសញ្ញា ដែលអ្នកអាចជួបប្រទះ តែមិនបានចាប់អារម្មណ៍ ឬមើលរំលង៖
១. ស្បែកលឿង៖ ស្បែកលឿង មានន័យថា ខ្លួនរបស់អ្នកកំពុងតែវិវត្តន៍សារធាតុលឿង Bilirubin ម្យ៉ាង ដែលជា ទម្រង់មួយ នៅក្នុងទឹកប្រម៉ាត់ អាចធ្វើឲ្យថ្លើមអ្នក មិនអាចកំចាត់ជាតិពុលក្នុងរាងកាយបានល្អ។ ពេលថ្លើមខូចខាត ដោយសារធាតុ Bilirubin ដែលនៅក្នុងទឹកប្រម៉ាត់ មានចំនុចគួរឲ្យកត់សម្គាល់ ដូចជា ម្រាមដៃ ម្រាមជើង ក្រចកដៃ និងភ្នែក ជាដើម ឡើងទៅជាពណ៌លឿង។
២. ការបន្ទោរបង់ ៖ អាចមានការផ្លាស់ប្តូរ ចំពោះទឹកនោម និងលាមករបស់អ្នក។ ប្រសិនបើអ្នក បត់ជើងតូចមក មានពពុះច្រើន ឬលាមករបស់អ្នក មានពណ៌ស្លេកនោះ មធ្យោបាយដែលល្អបំផុតគឺ ត្រូវទៅពិនិត្យរកមូលហេតុជាមុនសិន។
៣. ការហើមប៉ោង ៖ ប្រសិនបើអ្នកមាន ជម្ងឺហើមប៉ោងភ្លាមៗ នេះអាចជាបញ្ហានៃការខូចខាតថ្លើម ដោយសារតែ វាផ្ទុកធាតុរាវ ដែលមើលទៅទំនងដូចជា ទាក់ទងទៅនឹងក្រពះ តែតាមការពិត វាគឺជាបញ្ហាថ្លើមទៅវិញទេ។
៤. ការឈឺចាប់ ៖ ប្រសិនបើអ្នកមានការចុកអួល ឬមានការឈឺចាប់យ៉ាងខ្លាំង នៅពាក់កណ្តាលតំបន់ ក្រពះរបស់អ្នក នេះក៏អាចបញ្ជាក់ថា អ្នកក៏មានបញ្ហា ថ្លើមផងដែរ។
៥. ការក្អូត ចង្អោរ ៖ អ្នកអាចមានការក្រហាយទ្រូង ឬការចាល់ជាតិអាស៊ីត ពីព្រោះថ្លើមដែលបានខូចខាត នោះបានជំរុញទឹក ដែលសម្រាប់រំលាយអាហារ ឡើងមកបំពង់ក។ ពេលខ្លះទៀត អ្នកអាចនឹងក្អួតចេញភ្លាមៗ តែម្តង។
ប្រសិនបើអ្នកកំពុង ជួបប្រទះបញ្ហាណាមួយ ឬបញ្ហាទាំងអស់ខាងលើនេះ សូមប្រញាប់ទៅរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីជៀសវាងបញ្ហាទៅថ្ងៃមុខផងដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- វេទមន្តធម្មជាតិ ព្យាបាលកំចាត់ជំងឺស្អូច ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស (មានវីដេអូ)
- ពេលអត់ស្រួលខ្លួន គួរធ្វើបែបណាទៅ?
- មេរៀន នៃភាពជោគជ័យ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!