គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក
យល់ដឹង៖ យើងគ្រប់គ្នា តែងតែប្រាថ្នាចង់បាន ភាពស្រស់ស្អាត និងស្បែក មានសុខភាពល្អ មិនតែប៉ុណ្ណោះ ថែមទាំង ព្យាយាមប្រើផលិតផល ថែរក្សាស្បែកជាច្រើន គោលបំណងតែមួយ គឺចង់បានភាពល្អឥតខ្ចោះ និងស្បែកស្រស់ស្អាត មានសុខភាពល្អ។ ប៉ុន្តែពេលខ្លះ ការចំណាយប្រាក់ សម្រាប់ផលិតផល ថែរក្សាសម្រស់ ជាច្រើនបែបនេះ ក៏មិនប្រាកដថា ទទួលបានផលល្អ ជាទីគាប់ចិត្តនោះដែរ។
ឥឡូវនេះជាពេលដែលអ្នក ត្រូវបោះចោល របស់ទាំងនោះ ហើយងាយមកមើល អាហារសុខភាព ដែលនៅជុំវិញអ្នក វិញម្តង។
ខាងក្រោមនេះ គឺជាអាហារសុខភាព ទាំង១០យ៉ាង ដែលអ្នកគួរតែបរិភោគ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរាងកាយ ក៏ដូចជា សម្រស់ស្បែក របស់អ្នក ឲ្យល្អឥតខ្ចោះផងដែរ៖
១. សូកូឡាខ្មៅ៖ វាសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ ដែលជួយលើកកម្ពស់ ពន្លឺស្បែក ឲ្យភ្លឺស្រស់ថ្លា។ ជាងនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងសូកូឡាខ្មៅ អាចជួយកាត់បន្ថយ ភាពគ្រោតគ្រាត របស់ស្បែក និង ការពារ ហើយថែមទាំង ប្រឆាំងការខូចខាតស្បែក ដោយសារពន្លឺព្រះអាទិត្យ ទៀតផង។ លើសពីនេះទៅទៀត សារធាតុកាកាវ ក៏ជួយសម្រួលសរសៃឈាម ដោយបង្កើន ចរាចរឈាម ដែលនាំឱ្យ ស្បែកមានសុខភាពល្អ ផងដែរ។
២. ការ៉ុត៖ ផ្លែការ៉ុត ពោរពេញទៅដោយ វីតាមីន C និង សារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទាន ទឹកការ៉ុត ជាប្រចាំ អាចបន្ថយស្នាមជាំ ឬ ស្លាកស្នាម បានយ៉ាងល្អ។ ហើយវាក៏ជួយ ការពារភាពជ្រីវជ្រួញ និងទប់ស្កាត់ ដំណើរការនៃភាពចាស់ បានយ៉ាងមានប្រសិទ្ធិភាព ផងដែរ។
៣. ផ្ទី៖ ជាអាហារសុខភាព ដែលសម្បូរទៅដោយ សារធាតុចិញ្ចឹម។ វាគឺជាប្រភពដ៏អស្ចារ្យ នៃជាតិដែក អាស៊ីត ហ្វូលីក សារធាតុបៃតង វីតាមីន E ម៉ាញ៉េស្យូម វីតាមីន A ជាតិសរសៃ ប្រូតេអ៊ិនរុក្ខជាតិ និងវីតាមីន C។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C វីតាមីន E និង វីតាមីន A អាចជំនួយដល់ស្បែក យ៉ាងមានប្រសិទ្ធិភាព។
៤. គ្រាប់ពូជរុក្ខជាតិ៖ គ្រាប់ពូជរុក្ខជាតិមួយចំនួន សម្បួរទៅដោយ សារធាតុ Selenium វីតាមីន E ម៉ាញ៉េស្យូម និងប្រូតេអ៊ីន។ សមាសភាគទាំងនេះ អាចទប់ស្កាត់ ស្នាមជ្រួញ និងធ្វើឲ្យស្បែក មានសំណើម។
៥. ត្រីសាម៉ុង៖ សម្បូរទៅដោយ វីតាមីន D។ វាជួយអ្នក ក្នុងការកាត់បន្ថយ ការថបអារម្មណ៍ តាន់តឹងអារម្មណ៍ និងជម្ងឺធ្លាក់ទឹកចិត្ត ផងដែរ។ វាទទួលខុសត្រូវ ក្នុងការរក្សាលំនឹង បេះដូង ឆ្អឹង ក៏ដូចជា សុខភាពបេះដូង និងពោះវៀន ផងដែរ។
៦. ផ្លែល្ហុង ៖ សមាសភាគជាច្រើន ដែលល្អសម្រាប់ សុខភាពស្បែក គឺមាននៅក្នុងផ្លែល្ហុង។ អ្នកអាចបរិភោគវា ដោយផ្ទាល់ ឬយកវាមកលាបលើស្បែក ដែលវិធីទាំង២នេះ ពិតជាល្អសម្រាប់ស្បែក។
៧. តែបៃតង ៖ ជាប្រភពមួយដ៏អស្ចារ្យ នៃសារជាតិ ប្រឆាំងអុកស៊ីតកម្ម និងអាមីណូអាស៊ីត L-theanine ដែលជួយសម្រួល ដល់រាងកាយ និងកាត់បន្ថយ ភាពតានតឹង របស់អ្នក។ នៅពេលដែល តែបៃតងក្តៅ វាបានបញ្ចេញនូវ សារជាតិអុកស៊ីតកម្ម ដែលប្រឆាំងនឹង ជម្ងឺមហារីក និងការរលាក បានយ៉ាងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយ មិនឲ្យសម្ពាធឈាម ឡើងខ្ពស់ ផងដែរ។
៨. ប្រេងដូង ៖ ប្រេងដូង គឺជាប្រភពនៃជាតិខ្លាញ់ ដែលវាមានផ្ទុក អាស៊ីត Lauric ដែលជាភ្នាក់ងារ កម្ចាត់បាតេរី និងមេរោគ ដ៏មានឥទ្ធិពល ដែលជួយកម្ចាត់មេរោគ ការចម្លងរោគ ការរលាក និងបញ្ហាមុន ផងដែរ។ ជាងនេះទៅទៀត ប្រេងដូង សម្បូរទៅដោយ អាស៊ីតខ្លាញ់ចាំបាច់ និង វីតាមីន E ដែលល្អឥតខ្ចោះ សម្រាប់ការ ថែរក្សាស្បែក ឲ្យមានសំណើម ទន់ និងបំបាត់ស្នាមជ្រួញ ផងដែរ។
៩. ដើម Celery ៖ វាសម្បួរទៅដោយ វីតាមីន K ដែលជួយរក្សា ចរាចរឈាម ឲ្យមានសុខភាពល្អ និងជួយកាត់បន្ថយ សម្ពាធឈាមខ្ពស់។ ជាងនេះទៅទៀត វាអាចកាត់បន្ថយ កម្រិតនៃស្ត្រេស ដែលអាចបង្ក ឱ្យស្បែកខ្មៅស្រអាប់ រោគឈឺមួយជំហៀងក្បាល និងមហារីក បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កា ការខ្វះជាតិទឹក បានថែមទៀតផង។
១០. ម្ទេសផ្លោកក្រហម ៖ វាមានសម្បួរទៅដោយ វីតាមីន C ជាតិសរសៃ ដ៏ច្រើនលើសលុប និង វីតាមីន B6 ផងដែរ។ លើសពីនេះ វាក៏សម្បូរសារធាតុ Carotenoids ដែលអាចជួយ ការពារភាពជ្រីវជ្រួញ និងបង្កើន ចរាចរឈាម និងជួយឱ្យមើលទៅ វ័យក្មេង ថែមទៀតផង។ ដោយសារតែ សារធាតុ Carotenoids នេះ ម្ទេសផ្លោកក្រហម មានប្រសិទ្ធិភាពបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាកើតមុន៕
ប្រភព៖ បរទេស
ដោយ ឌី
មើលគួរយល់ដឹងផ្សេងៗទៀត
- ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ
- គន្លឹះក្នុងពេលផាត់មុខ នៅថ្ងៃរៀបការ
- រោគសញ្ញា ជំងឺមហារីកសុដន់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!