ទម្លាប់៥យ៉ាង មិនគួរធ្វើ ក្រោយបរិភោគអាហាររួចភ្លាមៗ
ជាធម្មតាក្រោយពី បរិភោគអាហាររួច មនុស្សមួយចំនួន តែងតែ មានអារម្មណ៍ថា ងងុយគេង ហើយចង់សម្រាក ឬ ផឹកតែ ដោយយល់ថា វិធីទាំងនេះ អាចជួយសម្រួលដល់ ពោះវៀនក្នុងការកិនអាហារ តែទម្លាប់ទាំងនេះ អាចនឹង ផ្ដល់នូវផល អាក្រក់ជាជាង រឿងល្អ។
ខាងក្រោមនេះជា រឿង ៥ យ៉ាង ដែលអ្នកមិន គួរធ្វើភ្លាមៗ ក្រោយពី បរិភោគអាហាររួច៖
- មិនគួរគេង៖ ជាទូទៅ នៅពេលដែល លោកអ្នកទើបតែញ៉ាំអាហាររួចរាល់ និងភ្លាមៗទៅ សម្រាកតែម្ដង វានឹងធ្វើឲ្យ អាហារទាំងនោះ រំលាយមិនបានល្អ ដែលធ្វើឲ្យអ្នកងើបឡើង មានអារម្មណ៍ថា អ្នកនៅឆ្អែតអាហារ នៅឡើយ។
- មិនគួរជក់បារី៖ នៅក្នុងនោះ គេនិយាយថា ការជក់បារី១ដើម ក្រោយពី បរិភោគអាហាររួច វាស្មើរនឹងលោក អ្នកជក់ បារី ១០ដើម។ ទោះនេះ ជារឿង ពិត ឬមិនពិតក្ដី លោកអ្នក ត្រូវចងចាំថា ការជក់បារី វាតែងតែផ្ដល់នូវផលអាក្រក់ ដល់រូបរាងកាយរបស់អ្នក ដូចនេះគួរតែ ជៀសវាងការ ជក់បារី។
- មិនគួរងូតទឹក៖ ការងូតទឹក អាចពន្យារពេល ដល់ការរំលាយអាហារ ដែលឈាមនៅជុំវិញ ក្បាលពោះ នឹងរត់ ទៅកន្លែងផ្សេងទៀត ក្នុងពេលដែលលោកអ្នកងូតទឹក ដែលជាជាង ទៅជួយឲ្យមាន ការរំលាយអាហារបានល្អនោះ។
- មិនគួរញ៉ាំផ្លែឈើ៖ ប្រភេទអាហារផ្សេងទៀត ធ្វើឲ្យកម្លាំងចលនាក្នុងការរំលាយ អាហារគឺផ្សេងគ្នា។ ញ៉ាំផ្លែឈើ មុននឹង បរិភោគអាហារ គឺជារឿងដ៏ល្អសម្រាប់ការ រំលាយអាហារ ដែលអ្នកអាច ញ៉ាំផ្លែឈើ ១ម៉ោង មុននឹង ទទួលទានអាហារ ឬ ២ម៉ោងក្រោយ បរិភោគអាហាររួច។ ម្យ៉ាងវិញទៀត ផ្លែឈើ នឹងរំលាយទៅ មិនបានល្អ ប្រសិនជា អ្នកញ៉ាំវា ភ្លាមៗ ក្រោយបរិភោគអាហារនោះ។
- មិនគួរផឹកតែ៖ តែ តែងបន្សល់នូវជាតិ អាស៊ីត ដែលធ្វើឲ្យប៉ះពាល់ដល់ ការរំលាយអាហារ។ ប្រសិនជាអ្នក ទទួលទាន អាហារដែលមានជាប្រូតេអ៊ីន នោះអាស៊ីតនឹងធ្វើឲ្យ ប្រូតេអ៊ីនទាំងនោះ ឡើងរឹង ពិបាកនឹង ធ្វើឲ្យរំលាយអាហារ។ លោកអ្នកគួរតែ ជៀសវាង ទទួលតែ មុន ឬក្រោយ ១ម៉ោង ទទួលទានអាហារ៕
រូបតំណាង
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- រឿង ១០ យ៉ាងដែលមនុស្សប្រុសមិនហ៊ាននិយាយប្រាប់ស្រីៗ
- ការស្អិតជាប់សុក ចូលទៅក្នុងជញ្ជាំងស្បូន
- សារៈសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!