ទំនាក់ទំនងអាជីវកម្ម កាន់តែងាយស្រួលជាមួយ LINE@
ស្របពេលដែល កម្មវិធីជជែកកំសាន្ត LINE កំពុងត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនង យ៉ាងពេញនិយម និងស្និទស្នាលជាមួយមនុស្សជាទីស្រលាញ់ របស់អ្នកនោះ ឥឡូវនេះយើងកំពុងដាក់ អោយ ដំណើរការនូវកម្មវិធីថ្មី មួយទៀត ដែលមានឈ្មោះថា កម្មវិធីទំនាក់ទំនង អាជីវកម្ម LINE@ ដែលអនុញ្ញាតិអោយ លោកអ្នក អាចធ្វើការពង្រីក ទំនាក់ទំនងអាជីវកម្ម ទៅកាន់អតិថិជន ដែលកំពុង ប្រើប្រាស់ LINE App កាន់តែច្រើន និងទូលំទូលាយ។ LINE@ នឹងបង្កើតភាពស្និទ ស្នាលរវាង អតិថិជន ឬក៏អ្នកគាំទ្ររបស់អ្នកដូចជា មិត្តភក្តិ ។
លោកអ្នក អាចបង្កើតគណនី LINE@ ដោយឥតគិតថ្លៃសម្រាប់បម្រើអាជីវកម្មរបស់លោកអ្នក រួមមាន Online Shop ភោជនីយដ្ឋាន ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ឪសថដ្ឋាន កន្លែងកំសាន្ត កាសែត ទស្សនាវដ្តី ផលិតផល ផលិតកម្ម សិល្បករ និងអ្នកច្នៃម៉ូដជាដើម។
ជាមួយនឹងមុខងារពិសេសៗរបស់ LINE@ ដែលស្ទើរតែដូចគ្នាទៅនិង គណនីជាផ្លូវការ(Official Account) របស់ LINE លោកអ្នក អាចផ្ញើសារ តែមួយដង ទៅដល់ដៃអតិថិជនរាប់ពាន់អ្នក ទំនាក់ទំនងដោយផ្ទាល់ មួយទល់នឹងមួយ អាចកំណត់ សារឆ្លើយតប ទៅកាន់ អតិថិជនដោយ ស្វ័យប្រវតិ្ត ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានយ៉ាងរហ័សនៅលើ Timeline របស់អ្នក និងអាចធ្វើការស្រង់ ទិន្នន័យ និងមតិយោបល់ ពីសំណាក់ អតិថិជនឬអ្នកគាំទ្រ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក អោយកាន់តែប្រសើរ។ បន្ថែមពីនេះ យើងមានក្រុមការងារសម្រាប់ផ្តល់ជាយោបល់ និងមាន វគ្គ បណ្តុះបណ្តាលពី ការប្រើប្រាស់ ដោយឥតគិតថ្លៃ ដើម្បីជំរុញ អោយការប្រើប្រាស់ LINE@ របស់អ្នកកាន់តែមាន ប្រសិទ្ធិភាព។
ឥឡូវនេះ លោកអ្នក អាចធ្វើការទាញយក កម្មវិធី LINE@ ដោយឥតគិតថ្លៃ និង ងាយស្រួលដោយគ្រាន់តែចូលទៅកាន់ App Store ឬ Google Play រួចវាយពាក្យ LINEat ទៅក្នុងប្រអប់ Search ឬចុចតាម Link នេះសំរាប់ Android : https://goo.gl/nfYVHY សម្រាប់ iOS : https://goo.gl/LI9eBC ក៏បាន ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយះ Email: [email protected] ឬតាម LINE តាមរយៈ ID : @servicekh ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រភពបង្ករជំងឺមហារីកក៏មាននៅលើកាតទូរស័ព្ទដៃ
- ចង់ទទួលបាន សុភមង្គលឬទេ?
- អ្វីដែលអ្នកញ៉ាំ ប៉ះពាល់ដល់ដង្ហើមរបស់អ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!