គ្រាន់តែដើរ ធម្មតាសោះ ក៏អាចជួយឲ្យយើង ក្មេងជាងវ័យ និងកើនអាយុ ដល់ទៅ ៧ឆ្នាំដែរ?
បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ទើបតែបានបញ្ចេញ របាយការណ៍ថ្មីមួយ ដែលបញ្ជាក់ថា ការដើរ គឺបានផ្តល់នូវ គុណសម្បត្តិ យ៉ាងច្រើន ដល់សុខភាពមនុស្ស ជាពិសេស គឺអាចឲ្យមនុស្ស មិនងាយនឹងឆាប់ចាស់ ក្មេងជាងវ័យ ព្រមទាំងអាចបន្ថែមអាយុ រហូតដល់ទៅ ៧ឆ្នាំទៀតផង។
យោងតាមប្រភពរបាយការណ៍ ដែលបានបញ្ចូល ទៅក្នុងការប្រជុំ ទាក់ទងទៅនឹងវេជ្ជវិទ្យា ផ្នែកបេះដូង របស់សហភាពអ៊ឺរ៉ុប បានឲ្យដឹងថា រោគគាំងបេះដូង គឺជាជំងឺដ៏កាចសាហាវមួយ ដែលកើតមានឡើង ទៅលើមនុស្ស ជុំវិញពិភពលោក តែអត្រាគ្រោះថ្នាក់ នៃជំងឺប្រភេទនេះ អាចកាត់បន្ថយបាន ដល់ទៅពាក់កណ្តាល ប្រសិនណាបើមនុស្ស ធ្វើការហាត់ប្រាណ ជាប្រចាំ។
ការដើរ គឺជាការហាត់ប្រាណ ដ៏ល្អមួយ សម្រាប់មនុស្ស
ជាមួយគ្នានេះដែរ ក៏មានការបញ្ជាក់បន្ថែមថា ត្រឹមការហាត់ប្រាណ ដោយការដើរ ក្នុងរយៈពេល យ៉ាងតិច ២៥នាទី ក្នុងមួយថ្ងៃ គឺអាចឲ្យអ្នក មានសុខភាពល្អ មិនងាយនឹងឆាប់ចាស់ និងអាចកើនអាយុ បានចាប់ពី ៣ ដល់ ៧ឆ្នាំ ទៀតផង។ ជាពិសេសនោះ គឺអាចជៀសផុត ពីរោគបេះដូង។
លោកសាស្ត្រាចារ្យ Sanjay Sharma អ្នកស្រាវជ្រាវ ករណីមួយនេះ បាននិយាយថា «ជាការពិតណាស់ មនុស្សយើងមិនអាច គេចផុតពីភាពចាស់ជរា បាននោះទេ តែយើងអាចពន្យា ភាពចាស់ជរា របស់យើងបាន ក៏ដូចជាធ្វើឲ្យរូបរាង របស់យើង នៅក្មេងជាងវ័យ ដោយគ្រាន់តែ ហាត់ប្រាណជាប្រចាំប៉ុណ្ណោះ ព្រោះវាអាចជួយ ឲ្យមនុស្ស កំចាត់ក្តីកង្វល់ នៅក្នុងអារម្មណ៍ និងជួយបង្កើននូវ សមត្ថភាពខួរក្បាល សម្រាប់ជៀសផុតពី ជំងឺចាស់ភ្លេចភ្លាំង ឬក៏រវើរវាយ ជាដើម ដែលនេះគឺជាឥទ្ធិពល ដ៏ល្អសម្រាប់មនុស្ស»។
ក្នុងនោះដែរ លោកសាស្ត្រាចារ្យ ក៏បានណែនាំទៀតថា «ចំពោះអ្នកដែលមាន បញ្ហាបេះដូង គួរតែជ្រើសយក ការដើរ ជាជាងការរត់ មកធ្វើជា វិធីហាត់ប្រាណ ទើបមានផលល្អច្រើន សម្រាប់ពួកគេ»។
នេះគឺជារបាយការណ៍ថ្មីមួយទៀត របស់អ្នកជំនាញ ដែលបង្ហាញពី ផលប្រយោជន៍ នៃការដើរ ក៏ដូចជាការ ហាត់ប្រាណ ដើម្បីសុខភាព របស់មនុស្ស៕
ប្រភព ៖ Metro
ដោយ ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្ទះចល័តពុំជ្រៀបទឹក
- ការខ្សោះជាតិទឹក ចំពោះមនុស្សធំ
- បញ្ឈប់ទម្លាប់ពន្យារពេលធ្វើកិច្ចការសាលា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!