នាយ​ គ្រឿន អួត​ពី​ការ​​ច្រៀង​ពីរោះ និង​ សម្រស់​

 
 


នាយ​ គ្រឿន តារា​កំប្លែង​ល្បី​ក្នុង​ក្រុម​នាយ​ ពែកមី បាន​អួត​ពី​សម្រស់​ខ្លួន​ស្រស់​ស្អាត ជា​ផ្នែក​មួយ​ទាក់ទាញ​ដល់​បទ​ចម្រៀង​ “ឪក្មេង​កាន់​សីល” ដែល​រំពឹង​ថា ​ទស្សនិក​ជន​និយម​ចូល​ចិត្ត​ស្ដាប់​ និង ​ទស្សនា។

“ថ្ងៃ​មុន​ខ្ញុំ​ដឹក Karaoke បទ​ឳក្មេក​កាន់​សីល​របស់​នាយ​គ្រឿន ខ្ញុំ​អោយ​នាយ​គ្រឿន​និយាយ​ពី​សកម្មភាព​ថត​បទ​ថ្មី​ស្រាប់តែ នាយ គ្រឿននិយាយ​អួត​ពី​រូប​សម្រស់​ទៅវិញ ហាហា”។ ទាំង​នេះ​ជា​សំណេរ​នៅ​លើ Wall Facebook របស់​ លោក យឹម តាស្រង់ ដែល​ជា​ទីប្រឹក្សា​ផលិតកម្ម និង​ ជា​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​ Town។

សំណេរ​របស់​យឹម តាស្រង់ អម​ដោយ​វីដេអូ​ឃ្លីប នាយ​គ្រឿន​ បាន​និយាយ​ អួត​ពី​សម្រស់​របស់​ខ្លួន​ផង និង អួត​ពី​សំនៀង​របស់​ខ្លួន​ថា ច្រៀង​បាន​ពីរោះ ជាង​ឆ្នាំ​មុន​ ព្រោះ​តែ​សម្រស់​របស់​គេ​ស្រស់ស្អាត។

ចុះ​ប្រិយមិត្ត​វិញ​មាន​យោបល់​ម៉េច​ដែរ​ថា នាយ​គ្រឿន​ច្រៀង​ពីរោះ និង​ ស្អាត​មែន​អត់?

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម