U-KISS នឹង​មក​ប្រគំ​តន្ត្រី​នៅ​​កម្ពុជា

 
 

តន្ត្រី​ទេសចរណ៍​ជប៉ុន​ឆ្នាំ​២០១៤ របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង U-KISS ទើប​តែ​ចប់​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​១២ កន្លង​ទៅ​នេះ ខណៈ​ដែល​ភ្នាក់ងារ​តំណាង​ក្រុម​នេះ​បង្ហើប​ថា U-KISS នឹង​បន្ត​ដំណើរ​តន្ត្រី​ទេសចរណ៍​មក​ហ្វីលីពីន កម្ពុជា និង​ភូមា។

 

u-kiss-stop-girl

 

យោង​តាម​គេហទំព័រ Koreaboo បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ជប៉ុន​របស់​ក្រុម U-KISS បាន​ប្រាប់​ថា U-KISS នឹង​ធ្វើ​តន្ត្រី​ទេសចរណ៍​អឺរ៉ុប​ដំបូង​របស់​ខ្លួន​នៅ​ខែ​កញ្ញា​នេះ ដូច​ជា នៅ​ទីក្រុង​មូស្គូ ឡុងដុង និង​ប៉ារីស ជា​ដើម។

 

បន្ទាប់​ពី​តន្ត្រី​ទេសចរណ៍​នៅ​អឺរ៉ុប U-KISS ក៏​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ហ្វីលីពីន កម្ពុជា និង​ភូមា​ផង​ដែរ មុន​ពេល​ពួកគេ​មមាញឹក​ក្រោយ​ត្រលប់​ទៅ​កូរ៉េខាងត្បូង​វិញ។ ប៉ុន្តែ ភ្នាក់ងារ​នេះ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ដែល U-KISS ត្រូវ​​មក​ប្រទេស​ទាំង ៣ ខាង​លើ​នោះ​ឡើយ៕

 ប្រភព៖​​​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម