សង្ស័យថា តាប៊ុយ ជួយខ្នះខ្នែង ឲ្យ អ៊ឹង និមល មាន​តំណែង នៅ MY TV

 
 

ភ្នំពញៈ អស់រយៈពេលជិត២ឆ្នាំមកហើយ ដែលតារាស្រី កញ្ញា អ៊ឹង និមល ហាក់បង្ហាញពីការខំប្រឹង ពង្រីកមុខមាត់នៅក្នុងវិថីសិល្បៈ ឲ្យមានភាពលេចធ្លោ មានឈ្មោះបោះសំឡេង ស្របពេលនាងបាន វិវត្តន៍ខ្លួនពីអ្នកផាត់មុខ មកជា តារាសម្តែង តារាបង្ហាញម៉ូដ ។ នៅក្នុងពេលឆាប់ ៗខាងមុខនេះ នាងក៏កំពុងតែត្រៀមខ្លួន ធ្វើជាពិធីការិនី ក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍ MYTV ថែមទៀតផង ។

បើតាមប្រភពនៅជិតដិត ជាមួយ កញ្ញា អ៊ឹង និមល បានបង្ហើបថា ពេលនេះសន្ទុះកេរ្តិ៍ឈ្មោះ របស់នាង កំពុងតែចាប់ផ្តើមមាន ប្រជាប្រិយភាព និងមានទីផ្សារការងារ ស្ទើរតែរកពេលសម្រាកគ្មាន ។ នៅក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ នាងក៏ត្រូវបានអ្នករៀបចំកម្មវិធី នៅទូរទស្សន៍ MY TV ផ្តល់ឱកាសឲ្យនាង ចាប់យកអាជីពជាពិធីការិនី នៅក្នុងកម្មវិធីថ្មី របស់ស្ថានីយទូរទស្សន៍ មួយនេះ ។

តាមរយៈការខំប្រឹងប្រែង សាងកេរ្តិ៍ឈ្មោះ របស់តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model នេះ ត្រូវបានប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់កម្មវិធី ដែល និមល កាន់នោះ គេនៅមិនទាន់ដឹងច្បាស់ទេថា មានឈ្មោះអ្វី ព្រោះអ្នកដឹកនាំចង់ធ្វើឲ្យមានភា្ញក់ផ្អើល។ សម្រាប់ និមល អ្នករៀបចំកម្មវិធី អាចមានភាពជឿជាក់ ក្នុងការផ្តល់កម្មវិធីឲ្យ នាងកាន់ផ្ទាល់ខ្លួន ព្រោះថា កន្លងមក នាងក៏ធ្លាប់ត្រូវបាន ខាងស្ថានីយទូរទស្សន៍មួយនេះ ផ្តល់ឱកាសឲ្យឡើង ធ្វើពិធីការិនីខ្លះៗដែរ ។

តាមប្រភពដដែលបាន ប្រាប់ឲ្យដឹងបន្ថែមទៀតថា ទាក់ទងនឹងការឆក់បានតំណែងជា ពិធីការិនីថ្មោងថ្មីនេះ ត្រូវបានគេសង្ស័យថា ទំនងជាមានការជួយជ្រោមជ្រែង ពីបុរសរូបសង្ហា សម្បូរសំណើច គឺលោក តាប៊ុយ ដែលជាអ្នកមានឥទ្ធិពល មួយរូប ប្រចាំនៅស្ថានីយទូរទស្សន៍មួយនេះ បានជានាងមានឱកាសបាន ទទួលតំណែង ជាពិធីការិនីយ៉ាងឆាប់ រហ័សបែបនេះ ។ ម្យ៉ាងទៀតគេក៏អាចសង្ស័យទៅលើលោក អ៊ឹង រដ្ឋា ហៅ ទុយ ជាបងប្រុសរបស់នាង ជាអ្នកជួយយិតយោងសណ្ដោង ឲ្យបានចូលធ្វើជាពិធីការិនី ក្នុងស្ថានីយទូរទស្សន៍ បែបយុវវ័យមួយនេះ ព្រោះនាងមានទេពកោសល្យស្រាប់ ក្នុងការងារសិល្បៈ ដូច្នេះនាយ ទុយ ពិតជាមិនឲ្យប្អូនស្រី តែលតោល គ្មានទ្រនំជ្រក ច្បាស់លាស់នោះទេ ។

LookingODAY នៅមិនទាន់អាចទាក់ទង សុំការបកស្រាយពី កញ្ញា អ៊ឹង និមល បានទេ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះ៕ by looking today


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម