HyunA បង្ហាញ​សម្រស់​សិចស៊ី​ដល់​ទីក្រុង​តូក្យូ

 
 

សមាជិក​សិចស៊ី​របស់​ក្រុម 4Minute HyunA ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ ប្រទេស​ជប៉ុន ដើម្បី​ថត​ម៉ូដ​សម្រាប់​ទស្សនាវដ្ដី​ Ceci។ ថត​នៅ​ទី​កន្លែង​ផ្សេង​ៗ​ជា​ច្រើន​នៅ​ទីក្រុង​តូក្យូ HyunA បាន​បង្ហាញ​នូវ​សម្រស់​ដ៏ Cute និង​សិចស៊ី​របស់​នាង​អម​ឈុត​សំលៀក​បំពាក់​ពិសេស​ៗ​សម្រាប់​រដូវ​ផ្ការីក។

ថ្មី​ៗ​នេះ​ដែរ HyunA ជាមួយ​សមាជិក​ក្រុម​របស់​នាង​កំពុង​តែ ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ​គឺ​បទ “Whatcha Doin’ Today”។ ពួក​គេ​ក៏​មាន​គម្រោង​វាយ​លុក​ទី​ផ្សារ​នៅ​អឺរ៉ុប​ផង​ដែរ ដែល​សំបុត្រ​ទស្សនា​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ស៊ុយអែត របស់​ពួក​គេ​ចាប់​ផ្ដើម​ដាក់​លក់​ហើយ។ ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ស្តុកហូម​ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

ទស្សនា​រូប​ភាព​ដែល HyunA ថត​ឲ្យ​ទស្សនាវដ្ដី Ceci សម្រាប់​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា៖


ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម