អ្នកបុរាណវិទូ រកឃើញ គ្រោងឆ្អឹង ស្រ្តីស្លាប់ ពេលសម្រាល កូនភ្លោះ អាយុកាល ៧,៧០០ ឆ្នាំ!

 
 

ស៊ីបេរី ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកបុរាណវិទូ បានរកឃើញ គ្រោងឆ្អឹង របស់មនុស្សស្រី អាយុកាល ៧,៧០០ ឆ្នាំ ដែលបាន ស្លាប់ជាមួយ កូនភ្លោះ ក្នុងពេលផ្តល់កំនើត ដ៏លំបាកមួយ  ។

ផ្នូរបស់ស្រ្តីរូបនេះ ត្រូវបានគេរកឃើញ ដំបូងនៅក្នុងឆ្នាំ ១៩៩៧ ដែលផ្នូរនេះ ស្ថិតនៅក្នុង យុគសម័យ ថ្មបំបែក មានទីតាំង នៅក្នុងទីក្រុង Irkutsk លាតសន្ធឹងក្បែរ ភាគខាងត្បូងបឹង Bailkal ដែលជាបឹង ដ៏ ចំណាស់ជាងគេ បំផុតក្នុង ពិភពលោក នៃប្រទេសស៊ីបេរី។

អ្នកស្រីវេជ្ជបណ្ឌិត Angela Liverse និង ជាអ្នកបុរាណវិទូ ប្រចាំ នៅសកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដា បានសន្និដ្ឋានថា ស្រ្តីម្នាក់នេះ បានស្លាប់ នៅអាយុចន្លោះ ពី ២០ ទៅ ២៥ ឆ្នាំ ជាមួយនឹង កូនភ្លោះ ក្នុងពេលសម្រាលកូន ដ៏លំបាកមួយ ដែល ក្នុងចំនោម ទារកក្នុងផ្ទៃ ម្នាក់អាច កើតជើង មកមុន និង ទារកមួយទៀត បានស្លាប់ នៅក្នុងផ្ទៃតែម្តង ។

អ្នកស្រី វេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ការស្លាប់ នៅពេលផ្តល់កំណើត គឺជារឿងកើតឡើង ញឹកញាប់ សម្រាប់មនុស្សរស់នៅ ក្នុងសម័យបុរាណ ប៉ុន្តែ ការស្លាប់ ដោយសារ ការផ្តល់កំណើត ឲ្យកូនភ្លោះ ក្នុងសម័យបុរាណ គឺជារឿងដ៏កម្របំផុត ក្នុងចំនោម នៃការរកឃើញ ដោយអ្នកបុរាណវិទូ កន្លងមកនេះ ហើយ ភ័ស្តុតាងនេះ ត្រូវបានគេចាត់ទុកថា ជាការរកឃើញ នៃការស្លាប់ ក្នុងការផ្តល់ កំណើតឲ្យ កូនភ្លោះ ដែលមានអាយុ ចំណាស់ ជាងគេបំផុត។

ចំនែកឯការបញ្ចុះសព វិញរបស់ស្រ្តីម្នាក់នេះវិញ ក៏មានលក្ខណៈចម្លែកខុសពីការ រកឃើញដ៏ទៃ ទៀតដែរ។ ជាឧទាហរណ៍ ក្នុងប្រទេសអ៊ីតាលី សម័យបុរាណ គឺ គេត្រូវយកទារក ដែលស្លាប់ ក្នុងផ្ទៃ ចេញពីផ្ទៃ ម្តាយជាមុនសិន ទើប បញ្ចុះសព ម្តាយនិងកូន នៅពេលក្រោយ ហើយ ឆ្អឹង នៃទារកនេះ ច្រើនតែ ងាយបាក់បែក និង ពុកអស់ជាមិនខានឡើយ៕


ផែនទី នៃទីតាំងរកឃើញ របស់ សាកសព របស់ស្រ្តីម្នាក់នេះ


គ្រោងឆ្អឹង របស់ស្រ្តីម្នាក់នេះ មានអាយុកាល ៧,៧០០ ឆ្នាំ


ផ្នែកមួយនៃឆ្អឹង របស់កូនភ្លោះ (ឆ្វេង) និង គ្រោងឆ្អឹងនៃទារកម្នាក់ នៃកូនភ្លោះ (ស្តាំ) 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម