កំពូលនារី​សិចស៊ី​ម៉ុងហ្គោលី​ក្លាយ​ជា​អ្នក​សម្ដែង​ម្នាក់​ទៀត​របស់​ភាពយន្ត​ខ្នាត​ធំ​”Transformer4”

 
 

ភាពយន្ត​មនុស្ស​យន្ត​ប្រែ​កាយ​ដ៏​ល្បី​ល្បាញ​របស់​ហូលីវូដ​បាន​បង្ហាញ​សមត្ថភាព​តារា​ចិន​៤​ដួង​ដែល​មាន​ឱកាស​សម្ដែង​ក្នុង​វគ្គ​ថ្មី​នេះ​ដោយ​ក្នុង​នោះ​ក៏​មាន​នារី​សិចស៊ី​បំផុត​របស់​ម៉ុងហ្គូលី​ម្នាក់​ដែរ​។

Zhao Qiang គឺ​ជា​តារា​ភាពយន្ត​មក​ពី​ប្រទេស​ចិន​ម្នាក់​ទៀត​​ហើយ​ដែល​មាន​ឱកាស​បាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ទម្រង់​យក្ស​និង​ចំណាយ​ថវិកា​ផលិត​អស់​យ៉ាង​ច្រើន​លាន​ដុល្លារ​នោះ​។​មុន​នេះ​Hang Geng អតីត​សមាជិក​ក្រុម​ Super Junior, Li Bingbing តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ប្រទេស​ចិន​ជា​ដើម​។

នារី​កម្ពស់​១​ម៉ែត្រ​៧៧​សង់​ទី​ម៉ែត្រ​រូប​នេះ​ជា​ជនជាតិ​ចិន​កើត​នៅទីក្រុង​Ordosម៉ុងហ្គោលី​។ នាង​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​បន្ទាប់​ពី​ដណ្ដើម​តំណែង​ឯក​ក្នុងការ​ប្រកួត​ខោអាវ​ប៊ីគិនី​។

នារី​សិចស៊ី​ប្រកប​ដោយ​មន្តស្នេហ៍​រូប​នេះ​សង្ឃឹម​ថា​ភាពយន្ត​”Transformer4”នឹង​ជួយ​អោយ​កេរ្តិ៍​ឈ្មោះ​នាង​កាន់​តែ​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត​ជា​ពិសេស​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​៕


ប្រភព ​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម