ប៊ឺរី បណ្តើរ​សង្សារ​ចាស់​ទៅ​អូស្ត្រាលី​ចុង​ខែ

 
 

តារា​សម្ដែង និង​ដើរ​ម៉ូដ លោក ប៊ឺរី មាន​ឱកាស​បណ្តើរ​សង្សារ​ចាស់​ដែល​ទើប​ចែក​ផ្លូវ​គ្នា គឺ​កញ្ញា ទឹម វត្តី ទៅ​កាន់​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ខែ​នេះជាមួយ​សមាជិក​ក្រុម​បង្ហាញ​ Cambodia Super Model ខ្លះ​ទៀត  បន្ទាប់​ពី​ពួក​បាន​ទទួល​ភ្លើង​ខៀវ​ពី​ស្ថាន​ប្រទេស​មួយ​នេះនៅ ប្រចាំ​នៅ​កម្ពុជា។

​លោក ប៊ឺរី បញ្ចេញ​ឲ្យ​ដឹង​ថា នេះ​ជា​ដំណើរ​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ដែន​ដី​សត្វ​កង់ហ្គូរូ​មួយ​នេះ និង​ក៏​ជា​លើក​ដំបូង​ដែរ​ដែល​លោក​បាន​រួម​ដំណើរ​ជាមួយ​ទឹម វត្តី ទៅ​បរទេស តាំង​ពី​បែក​បាក់​គ្នា​មក។ “ខ្ញុំ​រីក​រាយ​មែន ព្រោះ​ជា​លើក​ដំបូង​របស់​ខ្ញុំ អីចឹង​ហើយ ខ្ញុំ​សន្យា​ថា​នឹង​ខំ​សម្ដែង​ឲ្យ​បាន​ល្អ!” ប៊ឺរី ថ្លែង​ដូច្នេះ​នៅ​កញ្ចក់​ទូរទស្សន៍​ស៊ីធីអិន​ប៉ុស្តិ៍ ២១ កាល​ពី​ពេល​ថ្មី​ៗ។

ប៊ឺរី និង​កញ្ញា ទឹម វត្តី បាន​បញ្ចេញ​ព័ត៌មាន​បែក​បាក់​គ្នា​កាល​ពី​ចុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​ព្យាយាម​លាក់​បាំង​អស់​លទ្ធភាព។ យ៉ាង​ណា​ក៏​ដោយ គេ​ឃើញ​ថា ពួក​គេ​នៅ​តែ​បណ្តើរ​គ្នា​ដូច​ក្នុង​គ្រា​ស្រឡាញ់​នៅ​ឡើយ។ ជាក់​ស្តែង នៅ​ពាក់​កណ្តាល​ខែ​មុន ប៊ឺរី និង​ទឹម វត្តី បាន​បណ្តើរ​គ្នា​ទៅ​មើល​កុន នៅ​រោង​ភាពយន្ត Platinum Cineplex និង​អង្គុយ​ញ៉ែម​នំ​ចំណី​កៀកកើយ​គ្នា​ទៀត។

បញ្ហា​នេះ នាំ​ឲ្យ​គេ​សង្ស័យ​ថា ពួក​គេ​អាច​នឹង​ត្រូវ​រ៉ូវ​គ្នា ហើយ​ឱកាស​បណ្តើរ​គ្នា​ទៅ​អូស្ត្រាលី​នៅ​ចុង​ខែ​នេះ​ទៀត ក៏​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ងាក​មក​គ្នា​រក​ដែរ។ ប៊ឺរី បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ ក្នុង​ជំនួប​ក្នុង​ថ្ងៃ​សម្ពោធ​រឿង “លង​ម៉ា​ឆ្ងាញ់” របស់​ផលិតកម្ម KH Promotion ដោយ​លោក​លើក​ឡើង​ថា ពួក​លោក​ទាំង​ពីរ​មិន​អាច​បក​ក្រោយ​វិញ​ឡើយ។

អត្ថបទ៖ ទឹម វត្តី ដូរ​គូ​បណ្តើរ​ខ្មែរ ទៅ​បណ្តើរ​បុរស​ប៉ាគីស្ថានហើយ!

“មិន​អាច​ទៅ​រួច​ទេ​បង ពួក​យើង​ដើរ​ផ្លូវ​រៀង​ខ្លួន​ហើយ ហើយ តី ក៏​មាន​អ្នក​ស្រឡាញ់​ទៀត​ហើយ​ដែរ ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ មិន​អាច​ទៅ​រួច​ទេ”។ ប៊ឺរី បញ្ជាក់ និង​បាន​បន្ថែម​ថា បើ​ទោះ​បែក​គ្នា​មែន ប៉ុន្តែ​ពួក​លោក នៅ​តែ​រាប់​អាន​ជា​មិត្តភ័ក្ដិ​ធម្មតា ព្រោះ​ជា​ការ​ស្រុះ​ស្រួល​គ្នា​ទាំង​សង្ខាង។ “ពួក​យើង​អស់​ចិត្ត​រៀង​ខ្លួន អត់​មាន​នរណា​ខឹង​នរណា​ទេ​បង អីចឹង​ហើយ​ទើប​យើង​នៅ​តែ​អាច​រាប់​អាន​គ្នា​បាន!”។

អត្ថបទ៖ ប៊ឺរី លេង​ពណ៌​សក់​អីចឹង​​ ដូច​តារា​បរទេស​អត់?

តាំង​ពី​មុន​បែក​គ្នា​ជាមួយ​កញ្ញា ទឹម វត្តី គេ​ឃើញ ប៊ឺរី បណ្តើរ​នារី​វ័យ​ក្មេង​ម្នាក់​ចូល​ក្លឹប​រាត្រី ប៉ុន្តែ​ប្រាប់​ថា​ជា​អ្នក​រាប់​អាន​គ្នា។ លុះ​នៅ​ថ្ងៃ​សម្ពោធ​រឿង “លង​ម៉ា​ឆ្ងាញ់” នោះ​ទៀត ក៏​ឃើញ​តារា​ប្រុស​រូប​នេះ ក៏​បាន​បណ្តើរ​នារី​វ័យ​ក្មេង​ម្នាក់​ទៅ​ជាមួយ​ដែរ។ ដូច​មុន ប៊ឺរី បាន​បញ្ជាក់ នារី​វ័យ​ក្មេង​នោះ គឺ​ជា​មិត្តភ័ក្ដិ​សិល្បៈ​ទេ ទើប​ជួប​ស្គាល់​គ្នា​ពេល​សម្ដែង​រឿង​ជាមួយ​គ្នា ហើយ​នាង​ឈ្មោះ សុវណ្ណា ហ្គិច ជា​តារា​ថ្មី៕ By Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម