ក្មេងប្រុស អាយុ ១០ឆ្នាំ ត្រូវគេចាប់ដាក់ទ្រុងជ្រូក និងឲ្យឈរត្រាំទឹកបឹង ដ៏ត្រជាក់ ជាការពិន័យ

 
 

ចិន៖ ក្មេងប្រុសអាយុ ១០ឆ្នាំ រស់នៅក្នុងភូមិមួយ ក្នុងខេត្ត ក្វាងស៊ី ប្រទេសចិន ត្រូវបានអ្នកភូមិ បង្ខំឲ្យលុតជង្គង់សុំទោស រួចហើយ ក៏ត្រូវបានគេ ចាប់ដាក់ ក្នុងទ្រុងជ្រូក និងបង្ខំឲ្យឈរក្នុងទឹកបឹងដ៏ត្រជាក់ ដែលជា ការពិន័យចំពោះការលបចូល លួចលុយ ក្នុងផ្ទះរបស់គេ។


ក្មេងប្រុសដែលត្រូវអ្នកភូមិដាក់ពិន័យ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានអ្នកភូមិម្នាក់ បានឃើញ ក្មេងប្រុសនេះ លួចចូលក្នុងផ្ទះលក់សាច់មួយកន្លែង ដោយឡើងតាមរបងផ្ទះ តែពេលដំបូង អ្នកភូមិគ្រាន់តែគិតថា គេជាក្មេងរពិសចូលចិត្តឡើងលើផ្ទះគេ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ក៏រកឃើញថា ក្មេងប្រុសនេះ បានលបចូលលួចលុយ ពីក្នុងផ្ទះលក់សាច់នេះ អស់ចំនួន ២០,០០០ យ័ន (ប្រមាណ ៣,១០០ដុល្លារ)។  បន្ទាប់មក ប្រជាជនក្នុងភូមិទាំងមូល ក៏សម្រេច ដាក់ទោសពិន័យ ក្មេងប្រុសជាចោរលួចលុយ ដោយឲ្យលុតជង្គង់ សុំអភ័យទោសអ្នកភូមិទាំងអស់។

ប៉ុន្តែ អ្នកភូមិនៅតែមិនទាន់ ពេញចិត្ត ក៏សម្រេចយកក្មេងប្រុសនេះ ដាក់ក្នុងទ្រុងជ្រូក ជាការពិន័យបន្ថែមទៀត។ លើសពីនេះ អ្នកភូមិមិនទាន់អស់ចិត្តទៀត ក៏បានដោះអាវក្មេងប្រុសនេះ និងយកទៅឲ្យឈរក្នុងទឹកបឹងដ៏ត្រជាក់មួយ។  ក្រោយមក ក្មេងប្រុសនេះ ក៏ចាប់ផ្តើមស្រែកយំមិនឈប់ ទើបអ្នកភូមិសម្រេចចិត្ត ឈប់ដាក់ទណ្ឌកម្ម  ក្រោយពីពិន័យ ឲ្យឈរក្នុងទឹក លើសពីមួយម៉ោង ឯណោះ។


អ្នកដោះអាវ ក្មេងប្រុសនេះ និងយកទៅ ក្នុងទឹកបឹងដ៏ត្រជាក់មួយ

យ៉ាងណាមិញ ប៉ូលិស កំពុងតែធ្វើការស៊ើបអង្កេត លើករណីនេះ ទាំងរឿង ក្មេងប្រុសលួចលុយអ្នកភូមិ និងការពិន័យធ្ងន់ធ្ងរបែបនេះទៅលើក្មេងប្រុស អាយុទើបតែ ១០ឆ្នាំម្នាក់នេះ។ ចំពោះមូលហេតុ ដែលក្មេងប្រុសនេះ ហ៊ានចូលលួចលុយដ៏ច្រើនបែបនេះ នៅមិនទាន់ដឹងប្រាកដ នៅឡើយ ប៉ុន្តែក៏មានការសន្និដ្ឋានជំហានដំបូងថា ប្រហែលជាលួចយកលុយ  ទៅលេងបៀរនៅសាលារៀន ក៏អាចថាបាន៕


ក្មេងប្រុសត្រូវបានគេបង្ខំឲ្យលុតជង្គង់សុំទោស និង ចាប់ដាក់ទ្រុងជ្រូក

តើប្រិយមិត្តយល់ដូចម្តេចដែរ លើសកម្មភាពទាំងនេះ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម