ក្នុងចំណោម ភោជនីយដ្ឋានល្អបំផុត នៅទ្វីបអាស៊ី ឆ្នាំ ២០១៥ ក៏មាន ភោជនីយដ្ឋានមួយ នៅកម្ពុជាដែរ
អាស៊ី៖ យោងតាមប្រភពសារព័ត៌មាន ស៊ីអិនអិន ថ្មីៗនេះ បានចុះផ្សាយអត្ថបទ ដែលបានបង្ហាញ អំពីចំណាត់ថ្នាក់ ភោជនីយដ្ឋាន ដែលល្អបំផុត ទាំង៥០ ប្រចាំទ្វីបអាស៊ី ក្នុងឆ្នាំ២០១៥ នេះ។ អ្វីដែលគួរឲ្យមាន មោទនភាពនោះគឺ ក្នុងឆ្នាំ ២០១៥នេះ ភោជនីយដ្ឋានមួយ ដែលស្ថិត នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ក៏ជាប់ក្នុងចំណោម ភោជនីយដ្ឋាន លំដាប់កំពូលទាំង ៥០ នៅទ្វីបអាស៊ីផងដែរ។
ចំពោះការកំនត់ចំណាត់ថ្នាក់ ភោជនីយដ្ឋានលំដាប់កំពូលនេះ គឺផ្អែកលើការបោះឆ្នោត (vote) ពីមេចុងភៅដ៏ជំនាញ ជាង ៣០០នាក់ ព្រមទាំងម្ចាស់ ភោជនីយដ្ឋាន និងអ្នកជំនាញជាច្រើននាក់ទៀត មកពី ៦ប្រទេស ក្នុងទី្វបអាស៊ី។ ក្នុងនោះ ភោជនីយដ្ឋាន ជាប់ចំណាត់ទី ១ បានទៅ ភោជនីយដ្ឋាន មួយ ក្នុងប្រទេសថៃ ខណៈលេខ ២ នៅក្នុង ប្រទេសជប៉ុន និងលេខ ៣ នៅក្នុងប្រទេសចិន ។
សំរាប់ចំណាត់កំពូល ភោជនីយដ្ឋាន ទាំង ៥០ ឆ្នាំ ២០១៥ នេះ មានភោជនីយដ្ឋានថ្មី ចំនួន៨ មិនដែលធ្លាប់ ចំណាត់ថ្នាក់ពីមុន បានជាប់ចំណាត់ ថ្នាក់ក្នុងឆ្នាំនេះ។ នេះជាលើកទី១ សំរាប់ ភោជនីយដ្ឋាន ខូស៊ីនវត្តដំណាក់ (Cuisine Wat Damnak) ដែល មានទីតាំងក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានជាប់ក្នុង ចំណាត់ទី ៥០ ជាភោជនីយដ្ឋាន ល្អបំផុត ប្រចាំទ្វីបអាស៊ី៕
តារាង បញ្ជីឈ្មោះភោជនីយដ្ឋានល្អបំផុត ទាំង ៥០ នៅអាស៊ី ៖
ខាងក្រោមជារូបភាព មុខម្ហូបមួយចំនួន ក្នុងចំណោមភោជនីយដ្ឋាន ខាងលើ៖
អត្ថបទទាក់ទង៖ សណ្ឋាគារមួយ នៅកម្ពុជាជាប់លេខ ៣ ក្នុងចំណោម កំពូលសណ្ឋាគារទាំង២៥លើ ពិភពលោក
ប្រភព CNN
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!