ព្រាប សុវត្ថិ បរិច្ចាគ ៤ លានរៀល ដល់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​ និង​ កាក​បាទ​ក្រហម​​កម្ពុជា

 
 

កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​អស់​ចំនួន ៤ លានរៀល បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង កាកបាទក្រហម​កម្ពុជា ដោយ​នៅ​ក្នុង​នោះ តារា​ចម្រៀង​រូប​នេះ បាន​ផ្ដល់​ទៅ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ២ លានរៀល និង  កាកបាទក្រហម​កម្ពុជា ២ លានរៀល។


ការ​​បរិច្ចាគ​នេះ ក្នុង​ពេល​ដែល​តារា​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា រូប​នេះ បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី ប្រគំតន្ត្រី​​សប្បុរសធម៌​ដើម្បី​ប្រមូល មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​មហោស្រព​ចេនឡា កាល​ពី​យប់​មិញ​នេះ ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ ​CTN និង MyTV។

ពិធីការិនី អ្នក​នាង យុគ ចិន្ដា អ្នក​សម្របសម្រួល​កម្មវិធី​តន្រ្តី​យប់​មិញ​នេះ បាន​ប្រកាស​ពី​ចំនួន​ទឹក​ប្រាក់​​របស់​លោក​ព្រាប សុវត្ថិ បាន​ចូល​រួម​បរិចាគ​ ខណៈ​សមីខ្លួន​មិន​បាន​​និយាយ​ឡើយ ប៉ុន្ដែ លោក​ ព្រាប សុវត្ថិ បាន​ស្នើ​ដល់​ទស្សនិកជន ក៏​ដូច​សប្បុរសជន​ផ្សេង​ទៀត មេត្តា ចូល​រួម ជា​មួយ​មូលនិធិគន្ធបុប្ផា​ទាំង​អស់​គ្នា ខណៈ​ដែល​មន្ទីរពេទ្យ​មួយ​នេះ កំពុង​តែ​ខ្វះ​ខាត​ប្រាក់​ជា​ខ្លាំង​នោះ។


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម