ប្រជុំ​តារា​ខ្មែរ និង​ បរទេស​ក្នុង​ពិធី​សម្ពោធ​ក្លិប ZEUS យប់​មិញ!

 
 

ទាំង​តារា​ខ្មែរ និង​ តារា​បរទេស​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​​ច្រើន​កុះករ​ក្នុង​ពិធី​សម្ពោធ​ក្លិប ZEUS យប់​មិញ​​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock។

នាយក​ផ្នែក​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ Rock លោក Raindy ឱ្យ​ដឹង​ថា​ ZEUS Club គឺ​ជា​ក្លិប​លំដាប់​​ថ្នាក់​ស្តង់ដារ​អន្តរជាតិ​ល្អ​ផ្ដាច់​គេ​​​ដោយ​មាន​ប្រព័ន្ធ​ភ្លើង និង ​សំឡេង​ល្អ​ផ្ដាច់​គេ​ក្នុង​ប្រទេស​កម្ពុជា។

“យើង​ទើប​តែ​ផ្លាស់ប្ដូរ​​រូបរាង​ ការ​រចនា​ថ្មី ក៏​ដូច​ជា​ការ​ច្នៃ​ប្រឌិត​ប្លែកៗ ដើម្បី​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ចម្លែក​ក្នុង​ចិត្ត​ និង​ មាន​ផាសុកភាព​ពេល​ចូល​មក​កម្សាន្ត​ក្នុង​ក្លិប ZEUS”។

ទិដ្ឋភាព​ក្នុង​ពិធី​សម្ពោធ​ក្លិប zeus យប់មិញ

លោក Raindy ការ​ចូល​រួម​ពី​សំណាក់​ក្រុម​តារា​ល្បីៗ​ទាំង​ក្នុង​ និង ​ក្រៅ​ប្រទេស​ក្នុង​ពិធី​សម្ពោធ​ក្លិប​យប់​នេះ​ បាន​ធ្វើ​ឱ្យ​កម្មវិធី​កាន់តែ​មាន​ភាព​អធិកអធម​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត​​ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​នេះ​តទៅ​ក្លិប ZEUS នឹង​មាន​​កម្មវិធី​ប្លែកៗ​ដោយ​មាន​ការ​បង្ហាញ​​ភាព​ប្លែកៗ​ពី​តារា​ល្បីៗ​ក្នុង​ស្រុក​ក៏​ដូច​ជា​ DJ ល្បីៗ​មក​ពី​ជុំ​វិញ​ពិភពលោក​ដូច​ជា​ អាហ្វ្រិក អូស្ត្រាលី អេហ្សីប ហ្វីលីពីន និង​វៀតណាម។

Zeus Club មាន​ទីតាំង​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock នឹង​បើក​ឱ្យ​ទស្សនិកជន ប្រិយមិត្ត មិត្តៗ​យុវវ័យ​ចូល​កម្សាន្ត​​ចាប់​ពី​ម៉ោង ៩​យប់​ដល់​ម៉ោង ៣​ ទៀប​ភ្លឺ។ ដោយ​ឡែក​​នៅ​រៀង​រាល់​ថ្ងៃ សុក្រ និង​ ថ្ងៃ​សៅរ៍​លោក​អ្នក​នឹង​​មាន​អ្វីៗ​ប្លែកៗ​មិន​ធ្លាប់​មាន​ប្រសិន​បើ​ចូល​ទៅ​កម្សាន្ត​ក្នុង​ក្លិប​នេះ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម