ម្ចាស់ហាងទូរស័ព្ទ Smart Spot វាយភ្ញៀវ នឹងដែកបំពង់ទីប រងរបួសធ្ងន់ ព្រោះតែ កាតទូរស័ព្ទ ២ដុល្លារ
ភ្នំពេញ : ស្រ្តីម្ចាស់ហាងលក់ទូរស័ព្ទ យីហោ Smart Spot ដែលមានទីតាំង ស្ថិតនៅខាងត្បូងផ្សារចាស់ ច្រកចូលអ្នកតាចិន សង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ បានទាញដែកបំពង់ទីប វាយបុរសវ័យ ចំណាស់ម្នាក់ បណ្តាលឲ្យរងរបួស ត្រង់ដៃយ៉ាងធ្ងន់ធ្ងរ គ្រាន់តែភ្ញៀវរូបនេះ ទាមទារ យកលុយ ចំនួន២ដុល្លារមកវិញ ក្រោយពេលដែលកាតទូរស័ព្ទ ដែលគាត់ទិញនោះ បញ្ចូលមិនឃើញលុយ ។ ស្រ្តីម្ចាស់ហាង ឈ្មោះ និមល ត្រូវ បាននគរបាល មូលដ្ឋានចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ខណ:បុរសរងគ្រោះ ត្រូវបានទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានទៅទិញកាតបញ្ចូលលុយ ចំនួន២ដុល្លារ ប៉ុន្តែពេលនោះ ជន រងគ្រោះ ប្រាប់ទៅម្ចាស់ហាងបញ្ចូលឲ្យ រួចយកទូរស័ព្ទមកចុចមើល មិនឃើញទឹកប្រាក់ដែលបញ្ចូល ក៏ទាមទារលុយ២ដុល្លារ វិញ នាំឲ្យ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតម្ចាស់ហាងប្រើអំពើហិង្សាបែបនេះ ។ ជនរងគ្រោះបានទាមទារសំណង ចំនួន៣០០០ដុល្លារ ប៉ុន្តែយ៉ាងណា នោះ រង់ចាំពីចំណាត់ការរបស់ សមត្ថកិច្ចជាមុនសិន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!