ព្រាប សុវត្ថិ ល្បី​​អញ្ចឹង​បាន​ចេះ​តែ​មាន​ស្រី​ស្អាត​ចង់​នៅ​ក្បែរ

 
 

កំពូល​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​​ហង្ស​មាស លោក​ព្រាប សុវត្ថិ​​ ត្រូវបាន​ទស្សនិកជន​សង្កេត​ឃើញ​ថា មាន​តារា​ស្រី​ៗច្រើន​អ្នក​ណាស់​ដែល​ចង់​ថត​ជា​មួយ​ដើម្បី​​តោង​ប្រជាប្រិយ​ភាព​តាម​លោក។ ជា​មួយ​និង​ភាព​ស្និទ្ធស្នាល​ជា​មួយ​តារា​សម្ដែង​ស្រីៗ ​ដែល​លោក​បាន​ថត​កន្លង​មក តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នេះ​ក៏​ត្រូវ​​បាន សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាប់​អារម្មណ៍​ទៅ​​នឹង​​ជីវិត​ឯកជន​របស់​​​លោក ​ដែល​សង្ស័យ​ថា ​លោក​លួច​លាក់​មាន​ប្រពន្ធ​ចុង​​ជា​ដើម។

តែ​ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី ការ​ពិត​ជីវិត​ស្នេហា​របស់​លោក​មិន​ដូច​ទៅ​នឹង​ការ​លើក​ឡើង​នោះ​ឡើយ ដោយ​បច្ចុប្បន្ន​លោក​និង​ ភរិយា​ព្រម​ទាំង​កូនៗ​របស់​លោក​រស់​នៅ​យ៉ាង​សុខសាន្ត​បំផុត។ ជា​រឿង​ធម្មតា​​ទេ ដែល​ក្នុង​នាម​ជា​តារា​ល្បី​​ដូច​ជា​រូប​លោក គឺ​តែង​តែ​មាន​តារា​​​សម្ដែង​ក៏​ដួច​ជា​តារា​ចម្រៀង​ជា​ច្រើន ចង់​ចាប់ដៃ​ជា​មួយ​ណាស់ ហើយ​ការ​ថត​របស់​លោក​​កន្លង​មក​គ្រាន់​តែ​ជា​ការ​សម្ដែង​ជា លក្ខណៈ​សិល្បៈ​តែ​ប៉ុណ្ណោះ ​ជាក់​ស្ដែង​ដូច​ជា រូប​មួយ​សន្លឹក​ខាង​លើនេះ​ជា​ដើម។
ប្រភព៖ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម