ទឹម រដ្ឋា ក្នុង​ឈុត​ប៊ីគីនី!បះសក់អត់?

 
 

តារា​សម្ដែង​ និង ​​ម៉ូដែល ​កញ្ញា ទឹម រដ្ឋា បាន​បញ្ចេញ​រូប​ថត​សិចស៊ី ដោយ​ស្លៀក​​ឈុត​គ្រឿង​ក្នុង​ និង​ ថតរូប​​ជាមួយ​បុរស​សង្ហារ​ប៉ាគីស្ថាន​ដែល​គេ​ស្គាល់​ថា ជា​សង្ហារ​របស់​នាង​​​ និង មិត្តភ័ក្ដិ​មួយ​ចំនួន​​ទៀត នៅ​សណ្ឋាគារ​ ក្នុង​ខេត្ត​ព្រះសីហនុ។

កញ្ញា ទឹម រដ្ឋា ស្លៀក ឈុត​ខ្លី​គ្រឿង​ក្នុង ដោយ​មាន​អាវ​ស្រោប​ខាង​ក្រៅ​ ចំណែក​បុរស​សម្បូរ​សាច់​ដុំ​ប៉ាគីស្ថាន ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ Zaky ស្លៀក​តែ​​ខោ​ក្នុង​ពណ៌ខ្មៅ បាន​ឈរ​ថត​រូប​ជា​មួយ មិត្តភ័ក្ដិ​របស់​នាង​ ៣ នាក់ ​ផ្សេង​ទៀត។

រូប​ថត​មួយ​សន្លឹក​​នេះ គឺ កញ្ញា ទឹម រដ្ឋា បាន​បង្ហោះ​លើ​ គណនី Instagram របស់​នាង កាល​ពី​ពេល​ថ្មីៗ​នេះ។ ទីតាំង​ដែល​នាង​ថត​នោះ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​​ច្បាស់​ថា ជា​សណ្ឋាគារ Sokha ក្នុង​ខេត្ត ព្រះសីហនុ។

ទាក់ទង​នឹង​​រូប​ថត​មួយ​សន្លឹក​នេះ Sabay បាន​ព្យាយាម​ទូរសព្ទ​ទៅ​ កញ្ញា ទឹម រដ្ឋា ជា​ច្រើន​លើក ប៉ុន្តែ ​មិន​មាន​អ្នក​ទទួល​នោះ​ទេ នៅព្រឹក​នេះ។ ប៉ុន្តែ​តាម​ប្រភព​ច្បាស់​ការ ​ដែល​នៅ​ជិត​នាង បាន​ទម្លាយ​ឲ្យ​ដឹង​ថា កញ្ញា ទឹម រដ្ឋា និង លោក  Zaky បាន​ទៅ​កម្សាន្ដ​នៅទី​នោះ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ៕

ប្រភព​ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម