ឃើញ​រូប​កាច់​ Style ប៉ុន្មាន​សន្លឹក​នេះ​ហើយ​ទើប​ដឹង​ថា ផាន វីរ៉ាទី ឆើត​ឆាយ​មិន​ធម្មតា​មែន!!!

 
 

កញ្ញា ផាន វីរ៉ាទី តារា​សម្ដែង​ថ្មី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​រយៈ​ចុង​ក្រោយ​នេះ តាម​រយៈ​សម្ដែង​ខ្សែ​ភាពយន្ត​ភាគ “រឿង​កំលោះ​ចាប់​ហួយ” តួ​នាង “អាំ” ប្អូន​ស្រី​នាង “អំ” សម្ដែង​ដោយ​អ្នក​នាង ឌុច សុភា។ ក្នុង​រឿង​នេះ វីរ៉ាទី ជា​តួបន្ទាប់​ពី​តួឯក ឌុច សុភា ទេ ប៉ុន្តែ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង តារា​សម្ដែង​កូន​មួយ​រូប​នេះ​ទៅ​ទៀត។

ការ​ចាប់​អារម្មណ៍​នេះ មួយ​ផ្នែក​ផ្ដោត​លើ​ការ​សម្ដែង​របស់​នាង ដែល​ជា​បទ​ពិសោធន៍​សម្ដែង​រឿង​លើក​ទី​១ ប៉ុន្តែ​នាង​ធ្វើ​បាន​ល្អ។ មួយ​ផ្នែក​ដ៏​សំខាន់​នោះ គឺ​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​នោះ​ឯង ដែល​ជា​ធ្នាក់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​មួយ​ចំនួន​ធំ​បាន​រត់​មក​រក​នាង។

ប៉ុន្តែ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល តារា​សម្ដែង​វ័យ ២២​ឆ្នាំ​រូប​នេះ ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុម​ការងារ​យើង ផ្ដិត​យក​នៅ​លើ​ទី​វាល​តំបន់​ខាង​កើត​ជ្រោយ​ចង្វា​នេះ រឹត​តែ​ច្បាស់​ថាតារា វីរ៉ាទី មាន​សម្រស់​ស្រស់​ឆើត​ឆាយ​មិន​ធម្មតា​មែន។

តោះ…ចំណាយ​ពេល​បន្តិច​មើល ថា​ពិត​ជា​អីចឹង​មែន​អត់…?


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម