ខេម ផ្ទុះសំឡេងរិះគន់ ពី​ក្នុង​ផលិត​កម្ម លើ​អត្ត​ចរឹត​ ឆ្មើង​ឆ្មៃ

 
 

ភ្នំពេញ៖ តារាចម្រៀងប្រុស ឈរលំដាប់កំពូល របស់ផលិតកម្ម ថោន លោក ខេម ហាក់បានល្បីល្បាញ យ៉ាងរហ័ស ព្រោះមួយរយៈ ចុងក្រោយនេះ បទចម្រៀងរបស់ លោកលោតឡើងខ្ពស់ លើសពីការរំពឹងទុក ។ គេសង្កេតឃើញថា ទៅណាមកណា ឮតែបទចម្រៀងខេម រងំពេញប្រទេស ពិសេសបទ «ទឹកភ្នែកក្មេងពាល» ដែលជាបទល្បីល្បាញ ចុងក្រោយ របស់លោក ។

ខេម មិនត្រឹមតែល្បីល្បាញ រឿងកេរ្តិ៍ឈ្មោះទេ អត្តចរឹក ឫកពារក៏ឡើង តាមកេរ្តិ៍ឈ្មោះ ផងដែរ ពិសេសភាពក្រអើតក្រទម ក៏កើនឡើងទ្វេដង ស្ទើរមិនគួរឲ្យជឿ ។ ប្រភពពីក្នុង ផលិតកម្មថោន បាននិយាយថា លោក ខេម ពិតជាតារាធ្វើឲ្យ ផលិតកម្ម ល្បីល្បាញខ្លាំង តែលោកបែរជាប្រែប្រួល ៣៦០ដឺក្រេ ពីមនុស្សសាមញ្ញ មកកំពូលតារាចម្រៀងល្បី ប្រចាំផលិតកម្ម។ ខេម លែងរវល់អើរពើ ជាមួយមនុស្ស ដែលមានឋានៈ ទាបជាងខ្លួន ពិសេសមិនសូវឲ្យតំលែ ទៅលើមនុស្ស ជុំវិញខ្លួនលោកឡើយ ។ ថ្មីៗនេះ លេចឮថា លោកបានបោះ ពាក្យសម្ដីឲ្យអ្នកនិពន្ធ ក្នុងផលិតកម្មថា លោកច្រៀងបទ ក្មេងថា្នក់ទី៥ ក៏ល្បីល្បាញដែរ មិនចាំបាច់ឲ្យ អ្នកនិពន្ធណា មកសរសេរក៏បាន ។ លោកមិនច្រៀងបទ អ្នកនិពន្ធម្នាក់នោះ ឡើយ ។

សម្ដីរបស់តារាចម្រៀង ខេម បានវាយប្រហារទឹកចិត្ត អ្នកនិពន្ធ រូបនោះមិនតិចទេ ។ អ្នកនិពន្ធរូបនោះ ក៏បាននិយាយថា លោកមិនហ៊ាន សរសេរបទចម្រៀង ឲ្យតារាល្បី ដូចខេម ទៀតដែរ ទោះបទលោក គ្មានអ្នកច្រៀងសុខចិត្ត សរសេរចោល។ ចំណែកឯ អ្នកធ្វើការនៅក្នុង ក្រុមការងារ ថោន បាននិយាយថា នៅពេលពិធីជប់លៀង ក្រុមហ៊ុនម្ដងៗ ឬក៏មានកម្មវិធី ដែលតម្រូវឲ្យ តារាចូលរួមវត្តមាន លោក ខេម មិនបាត់ទេ ប៉ុន្តែលោកមិនខ្ចីមើលមុខ អ្នកណាក្រៅពី ម្ចាស់ផលិតកម្ម ឬ អ្នកស្និទ្ធស្នាល ។ ក្រៅពីនោះលោក មិនយកភ្នែកមើលឡើយ ។ បុគ្គលតូចតាច មួយចំនួនរិះគន់ថា ខេម ឆ្មើងឆ្មៃ ហួសកម្រិត ទទួលយកបាន ព្រោះអ្នកល្បីជាងលោក ខេម ជាច្រើន តែគេមិនលេង ចរឹកបែបហ្នឹងទេ តែនេះបុគ្គលមាន ចេតនា បង្ហាញចេញមកតែម្ដង ។
 
តារាចម្រៀង ខេម មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ គេហទំព័រ LookingTODAY នឹងរង់ចាំការបំភ្លឺពីលោក ដោយក្ដីរីករាយ ខណៈសំឡេង រិះគន់ហាក់ខ្លាំងក្លា មិនធម្មតាឡើយ ដែលហាក់ដូចជា ចេតនា វាយប្រហារ ទៅលើរូបលោក យ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពល ទៅលើកេរ្តិ៍ឈ្មោះ ជាតារាចម្រៀងល្បី ដូចជារូបលោកទៀតផង ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម