ទុកចិត្តមិត្តភក្តិ ធ្វើការជាមួយគ្នា ឲ្យខ្ចីម៉ូតូ យកមកឲ្យវិញ អស់គ្រឿង រលីង

 
 

ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យនគរបាល ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយបានប្តឹងចោទប្រកាន់ ទៅលើបុរសម្នាក់ ជាមិត្តភក្តិអ្នករួមការងារ ជាមួយគ្នា បានខ្ចីម៉ូតូរបស់គាត់បាត់១ថ្ងៃ លុះពេលយក មកប្រគល់ ជូនគាត់វិញ ឃើញថាបាត់គ្រឿងមួយចំនួន ប៉ុន្តែត្រូវ បាននគរបាលណែនាំ ឲ្យទៅដោះស្រាយគ្នាឯងសិនទៅ ។

ការអញ្ជើញមកប្តឹងនគរបាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅ ប៉ុស្តិ៍នគរបាល ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើបានអះអាងថា ម្ចាស់ម៉ូតូត្រូវជាឪពុករបស់ខ្លួនឈ្មោះ អោ សង្វាត ភេទប្រុស អាយុ ប្រហែលជា ៥០ឆ្នាំជាង រស់នៅថ្មគោល ខេត្តបាត់ដំបង ចំណែកឯបុរសដែលត្រូវបាន ចោទប្រកាន់ នោះមាន ឈ្មោះ តេន ភក្តី ហៅភក្តិ ភេទប្រុស អាយុប្រហែលជាជិត៣០ឆ្នាំ មានមុខរបរ ជាសន្តិសុខ យាមកាមរោងចក្រខ្មែរម៉ាធើរ ជាមួយគ្នា។

បុរសខាងលើបានបញ្ជាក់ថា មុនពេលកើទហេតុជនសង្ស័យ បានខ្ចីម៉ូតូពីរូបគាត់ ជិះមិនដឹងថាជាជិះទៅ ណានោះទេ លុះពេលល្ងាចបន្តិច យកមកប្រគល់ជូនវិញ ហើយពេលនោះ លោកក៏មិនបានចាប់ អារម្មណ៍អ្វីដែរ ប៉ុន្តែលុះពេលលោក យកទៅប្តូរប្រេងម៉ាស៊ីន ទើបជាងនិយាយថា ម៉ូតូនេះត្រូវបាន គេស៊ីបូមមុខក្រោយអស់ និង  ស៊ីគ្រឿងម៉ូតូមួយចំនួនផងដែរ ពេលនោះលោកបាន ទៅសួរនាំ ជនសង្ស័យ ប៉ុន្តែត្រូវ បានជនសង្ស័យ និយាយថា គេពុំ ដឹងនោះទេ ព្រោះមានអ្នកខ្ចីបន្តពីគេទៀត គេមិនដឹងថា គេយកទៅស៊ី គ្រឿងឬយ៉ាងណានោះទេ បន្ទាប់ មក ទើបរូបគេ មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ប៉ុន្តត្រូវបាននគរបាលឲ្យទៅ ដោះស្រាយគ្នាសិនទៅ ពីព្រោះអ្នកទាំងពីរ គឺជាអ្នកធ្វើការជាមួយគ្នា។

បុរសខាងលើបានបន្ថែមថា ម៉ូតូនេះត្រូវរូបគេខ្ចីរបស់ឪពុក យកមកជិះដើម្បីធ្វើការ ពីព្រោះបើមិន មានរបស់ ជិះត្រឹមត្រូវ វាពិបាកធ្វើការណាស់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម