ឪពុកសាសា ប្រកាន់ជំហរប្តឹងលោក សុខ ប៊ុន តាមនីតិវិធីនៃច្បាប់ ដាច់ខាត មិនទទួលសំណង
ភ្នំពេញ៖ លោកឧកញ៉ា អ៊ុត ធី ឪពុកបង្កើតរបស់អតីតីពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បានប្រាប់អ្នកយក ព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដានេះថា លោកនៅតែប្រកាន់ជំហរប្តឹង លោក សុខ ប៊ុន ដដែល ហើយបដិសេធដាច់ខាត ការទទួលយកសំណង ដើម្បីបញ្ចប់រឿង។
ការថ្លែងបែបនេះ របស់លោកឧកញ៉ា អ៊ុត ធី ធ្វើឡើងបន្ទាប់ពីលោកបញ្ចប់ ការចូលបំភ្លឺ នៅសាលាដំបូងរាជធានី ហើយប្រាប់អ្នក យកព័ត៌មានក្នុងបរិវេណ សាលាដំបូងរាជធានី នៅម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។
ឪពុករបស់កញ្ញាសាសា ដែលជាដើមបណ្តឹង ហើយបានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ឲ្យ ដឹងទៀតថា លោកនឹងមិនធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ក្រឡាហោម ស ខេង អស់សង្ឃឹមចំពោះរឿងរ៉ាវ អំពើហឹង្សាលើកូនស្រីរបស់លោកឡើយ ពោលគឺដាច់ខាតមិនទទួល សំណងដើម្បី បញ្ចប់រឿងនោះទេ។
ដោយឡែកពាក់ព័ន្ធ ការប្តឹងអង្គរក្សលោក សុខ ប៊ុន វិញ លោកឧកញ៉ា អ៊ុត ធី បានអះអាងថា នឹងធ្វើទៅតាម នីតិវិធីនៃមេធាវីរបស់លោក ជាបន្តបន្ទាប់ទៅទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!