ម្តាយដឹងខ្លួនជិតស្លាប់ សរសេរ សំបុត្រទុកឲ្យ កូនស្រី អាយុ៤ឆ្នាំ សម្រាប់ពេញ១ជីវិត
អាមេរិក៖ ម្តាយកំសត់ម្នាក់ ដឹងថាខ្លួនប្រាកដជាស្លាប់ ដោយរោគមហារីក ក៏សរសេរសំបុត្រ ទុកជូនកូនស្រីអាយុ៤ឆ្នាំ របស់ខ្លួន សម្រាប់រយៈពេល ពេញ១ជីវិតរបស់គេ។
អ្នកស្រី Heather និងកូនស្រី Brianna និងសំបុត្រដែលបានសរសេរទុក
កាលពីខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ អ្នកស្រី Heather McManamy រស់នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក បានធ្វើរោគវិនិច្ឆ័យ ឃើញថាខ្លួនមានជំងឺ មហារីកដោះកំរិតទី២ ហើយជំងឺនោះក៏បានរាលដាលដល់ថ្លើម និងឆ្អឹង មិនអាចព្យាបាលបានផងដែរ។ បើទោះបីជាអ្នកស្រី ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ ឲ្យរស់នៅបានយូរ អស់ពីលទ្ធភាព យ៉ាងណាក៏ដោយ ក៏អ្នកស្រីគ្មានសង្ឃឹម នឹងអាចមើលកូនស្រី ធំដឹងក្តីនៅពេលអនាគត បានឡើយ។
អ្នកស្រី Heather បានចាប់ផ្តើមរៀបចំអ្វីៗទុកមុន សម្រាប់ពេលដែលអ្នកស្រី លាចាកលោកទៅ។ គាត់បានរៀបចំឡើងនូវ ប្រអប់អនុស្សាវរីយ៍មួយ ទុកឲ្យកូនស្រីអាយុ៤ឆ្នាំម្នាក់ របស់គាត់ឈ្មោះ Brianna ដែលក្នុងប្រអប់នោះ មានទាំងសំបុត្រ និងវីដេអូ សម្រាប់នាង ក្នុងឱកាសសំខាន់ៗ ពេញមួយជីវិត។
សំបុត្រទុកជូន Brianna ទាំងនោះ គឺសម្រាប់ថ្ងៃសំខាន់ៗ ដូចជា ថ្ងៃភ្ជាប់ពាក្យ ថ្ងៃរៀបការ និងថ្ងៃបង្កើតគ្រួសារ រួមទាំងសំបុត្រសម្រាប់ ស្ថានភាពជារៀងរាល់ថ្ងៃ ដូចជា ថ្ងៃដែលនាង ជួបភាពលំបាក ឈឺ បែកបាក់ស្នេហា រឺនៅពេលដែលនាង មានអារម្មណ៍ថានាង មិនល្អ។
អ្នកស្រី Heather បានប្រាប់ថា វាជាការល្អណាស់ ដែលខ្ញុំមាន ពេលវេលាគ្រប់គ្រាន់ សំរាប់រៀបចំអ្វីៗ ទាំងនោះទុក។ គាត់បាននិយាយថា៖ "មនុស្សគ្រប់គ្នា គង់តែជួបនឹងការស្លាប់។ ខ្ញុំបានទទួលនូវ អំណោយពិសេស គឺពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំវា និងធ្វើអី្វៗដែលអាចជួយឲ្យ គ្រួសារមានភាពងាយស្រួល"។
តែទោះជាយ៉ាងណា អ្នកស្រី Heather ក៏បាននិយាយដែរថា អ្វីៗគឺអាស្រ័យទៅលើ Brinna ថានាងជ្រើសរើសអាន សំបុត្រទាំងនោះរឺអត់? ប៉ុន្តែវានឹងនៅទីនោះសម្រាប់នាង នៅពេលដែលត្រូវការ។ អ្នកស្រីក៏បាន បញ្ជាក់ផងដែរថា សំបុត្រដែលទុក សម្រាប់កូនស្រីទាំងអស់ គឺមានន័យធំធេង ព្រមទាំងជាអ្វីគ្រប់យ៉ាង ផងដែរ៕
អ្នកស្រី Heather និងស្វាមី និងកូនស្រី Brianna
ប្រភព metro
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!