ក្រុមហ៊ុន ជីបម៉ុងលែន ដាក់បង្ហាញ រចនាបទថ្មី នៃលំនៅដ្ឋាន ដ៏ប្រណិត “The Green Land”

 
 

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុងលែន បានដាក់បង្ហាញរចនាបទថ្មី នៃលំនៅដ្ឋានប្រណិត ក្នុងគម្រោងទី២ The Green Land ដែលនឹងប្រកាសលក់ ជាផ្លូវការ ក្នុងពេលអនាគតដ៏ខ្លី។ ការដាក់បង្ហាញនេះ បានធ្វើឡើងនៅ ផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី២៣ ខែកក្កដា ម្សិលនេះ។

លំនៅដ្ឋានប្រណិត ក្នុងគម្រោងទី២នេះ ឈរលើរចនាបទបែបអឺរ៉ុប។ រចនាបទថ្មីនេះ នឹងផ្តល់ជូន អតិថិជន នូវបរិយាកាស រស់នៅបែបថ្មី ដូចនៅទ្វីបអឺរ៉ុប បើទោះបីជាអតិថិជនទាំងអស់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏ដោយ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនជីប ម៉ុងលែន នឹងបើកយុទ្ធនាការ «ផ្ទះថ្មី កាដូថ្មី» ដែលនៅក្នុងយុទ្ធនាការនេះ អតិថិជនទាំងអស់ គ្រាន់តែជាវលំនៅដ្ឋានប្រភេទវីឡាឃ្វីន នៅក្នុងគម្រោងទី១ The Park Land Sen Sok ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុននឹងមានកាដូ ជាសាច់ប្រាក់ចំនួន ៤,៨៨៨ដុល្លារ ជូនដល់អតិថិជន នៅពេលលំនៅដ្ឋានសាងសង់រួច ជាស្ថាពរ។

អតិថិជនអាចប្រើប្រាស់សាច់ប្រាក់នេះ ដើម្បីទិញគ្រឿងសង្ហារឹម ឬសម្ភារៈសម្រាប់លម្អលំនៅដ្ឋាន ផ្សេងៗទៀត ដើម្បីឲ្យលំនៅដ្ឋាននោះ កាន់តែមានសោភ័ណ្ឌភាព និងប្រណិតភាព។

លំនៅដ្ឋានដ៏ប្រណិត របស់ក្រុមហ៊ុន ជីប ម៉ុងលែន រួមមានវីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង ដែលមានគុណភាពល្អ អនុលោមតាមបទដ្ឋានសំណង់ អន្តរជាតិ ប្រកបដោយ ផាសុខភាព និងសុវត្ថិភាពខ្ពស់។ គម្រោងក៏មានសួរច្បារដ៏ស្រស់ស្អាត ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងលំហែកាយ និងកន្លែងក្មេងលេង ផងដែរ។

គម្រោងទី១ The Park Land Sen Sok មានទីតាំងនៅបណ្តោយផ្លូវលេខ ១៩២៨ (ផ្លូវឧកញ្ញ៉ា ម៉ុង រិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងគម្រោងទី២ The Green Land មានទីតាំងនៅផ្លូវលេខ ៣៨១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

គម្រោងលំនៅដ្ឋានប្រណិត របស់ក្រុមហ៊ុន ជីប ម៉ុងលែន ត្រូវបានសិក្សា គូរប្លង់ និងសាងសង់ ដោយក្រុមស្ថាបត្យករ និងវិស្វករខ្មែរ រួមជាមួយនឹងបរទេស ដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៏ ច្រើនឆ្នាំ ក្នុងវិស័យសំណង់ ទាំងក្នុង និងក្រៅប្រទេស។

ក្រុមហ៊ុន ជីប ម៉ុងលែន បានរៀបចំគម្រោង លំនៅដ្ឋាននេះឡើង ដោយបានគិតគូរយ៉ាងលម្អិត ដោយគោរពតាមបទដ្ឋាន អន្តរជាតិ និងផ្តោតលើគុណភាពជាចម្បង ដោយមានវិស្វករត្រួតពិនិត្យ គ្រប់វិនាទី នៅគ្រប់ដំណាក់កាល នៃដំណើរការ និងជំហាននៃការ សាងសង់ តាំងពីមុនបុកគ្រឹះ រហូតដល់សង់រួចជាស្ថាពរ។

ក្រុមហ៊ុន ជីប ម៉ុងលែន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលនាំចូល និងចែកចាយគ្រឿងសំណង់ ដែលមានគុណភាពខ្ពស់ ពីបរទេស និងមានរោងចក្រផលិតបេតុង លាយស្រេច ប្រកបដោយបទដ្ឋានអន្តរជាតិ និងស្តង់ដា ISO: 9001៕











ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម