ក្រមុំមូស្លីម បុរសឥណ្ឌា ស៊ូស្លាប់រួមគ្នា ក៏មិនចង់ រស់បែកគ្នា
ឥណ្ឌា៖ កាលពីថ្ងៃពុធមុននេះ គូស្នេហ៍មួយគូ បានបង្កការ ភ្ញាក់ផ្អើល ដល់ភ្ញៀវទេសចរជាខ្លាំង នៅឯតំបន់Taj Nature Walk ដែលស្ថិតនៅ មិនឆ្ងាញ ប៉ុន្មាន ពីតំបន់បេតិកភណ្ឌ ពិភពលោក The Taj Mahal ។
ការភ្ញាក់ផ្អើលនេះ ដោយសារតែ គូស្នេហ៍នេះ បានអារបំពង់ក សម្លាប់ខ្លួនឯង ក៏ព្រោះ ម្ដាយឪពុក ទាំងសងខាង បដិសេធ មិនឲ្យរៀបការ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា Rajveer Singh អាយុ ២៥ឆ្នាំ គឺជាអ្នករស់នៅ ក្នុងទីក្រុង Dehradun រដ្ឋ Uttarakhand ប្រទេសឥណ្ឌា ជាអ្នកកាន់ សាសនា ហិណ្ឌូ ខណៈនាង Shabnam Ali មកពី ទីក្រុងKarbala នៃប្រទេសអ៊ីរ៉ាក់ ជានារីមូស្លីម។ ក្រោយពីអ្នកទាំងពីរ អារក សម្លាប់ខ្លួនរួច ក៏ត្រូវបាន សន្ដិសុខយាមកាម នៅទីនោះ ឃើញ និងបញ្ជូនមក កាន់មន្ទីរពេទ្យ ដែលនាពេលនេះ ពួកគេ កំពុងតែ ស្ថិតនៅក្នុង អាការៈធ្ងន់ធ្ងរ។
តាមសម្ដីរបស់ ប៉ូលីសដែលធ្វើការដកស្រង់ និងសួរទៅកាន់ អ្នកទាំងពីរ នៅក្នុងមន្ទីរពេទ្យ បានឲ្យដឹងខ្លះៗថា អ្នកទាំងពីរ បានព្យាយាម ពន្យល់ប្រាប់ ឪពុកម្ដាយ ទាំងសងខាង ពីទំនាក់ទំនងពួកគេ និងសុំការអនុញ្ញាត ឲ្យពួកគេ រៀបការ តែបែរជាមិនបាន សម្រេច ដោយសារតែ រឿង សាសនាជាបញ្ហាធំ។ ជាចុងក្រោយពួកគេ គ្មានជម្រើសផ្សេងណា ទៀតនោះទេ សូម្បី ចង់ឲ្យ ឪពុកម្ដាយទាំងសងខាង ធ្វើការណាត់ជួបគ្នានោះ ក៏មិនបានដែរ ហើយបងប្អូន ក៏មិនជួយអ្នកទាំង ពីរដូចគ្នា៕
តំបន់បេតិកភណ្ឌ ពិភពលោក The Taj Maha
រូបភាព Rajveer Singh និងនាង Shabnam Ali
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!