ចាប់ជនជាតិ វៀតណាម ១១នាក់ នេសាទល្មើសច្បាប់ បំផ្លាញមច្ឆជាតិ ក្នុងបឹងទន្លេសាប
ភ្នំពេញ៖ កម្លាំងរដ្ឋបាលជលផល ដឹកនាំដោយ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានឃាត់ខ្លួនជន ជាតិវៀតណាម គ្រាពួកគេប្រើឧបករណ៍នេសាទល្មើសច្បាប់បំផ្លាញធនធានមច្ឆជាតិ ក្នុងផ្ទៃបឹងទន្លេសាប។
លោក អេង ជាសាន ដែលកំពុងដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះថា ជនល្មើសវៀតណាមទាំង ១១ នាក់នេះ ត្រូវបានឃាត់ខ្លួននៅតំបន់ពេជ្រចក្រី ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលជាព្រំប្រទល់ ៣ខេត្ត គឺ ខេត្តសៀមរាប កំពង់ធំ និង ពោធិ៍សាត់។
លោក អេង ជាសាន បានបញ្ជាក់ថា ជនល្មើសវៀតណាម ទាំង ១១នាក់នេះ ប្រើឧបរណ៍ អួនអូស ទឹកសាប (យ៉ុង កាវ) និងឆក់ត្រជាក់ផងដែរ។ ជាមួយការឃាត់ខ្លួនេះ រឹបអូសបានវត្ថុតាង មួយចំនួនរួមមាន៖ អួនអួសទឹកសាប២ និងកាណូត ៩គ្រឿង។
ក្រោយការឃាត់ខ្លួន ជនល្មើសទាំង ១១នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីវិនិច្ឆយទោស តាមច្បាប់។
សូមបញ្ជាក់ថា ចាប់តាំងពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លោក អេង ជាសាន បានដឹកនាំ កម្លាំងរដ្ឋបាលជល ផលចម្រុះ ប្រមាណ ៣០នាក់ ចុះបង្រ្កាប និងបោសសំអាតបទល្មើស នេសាទនៅលើបឹងទន្លេសាប។
ប្រតិបត្តិការរបស់កម្លាំងរដ្ឋបាលជលផល បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនខិលខូច ជាច្រើន នៅតែបន្តធ្វើការនេសាទដោយខុសច្បាប់ក្នុងតំបន់ខាងលើ ដែលជាហេតុនាំឲ្យហិនហោចធនធាន មច្ឆជាតិ ក្នុងបឹងទន្លេសាប។
ប្រតិបត្តិការបង្រ្កាបបទល្មើនេសាទនៅក្នុងរដូវបិទនេសាទ ដែលចាប់ផ្តើមថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ក្នុង បំណងទប់ស្កាត់បទល្មើសនេសាទនានា ផ្ទុយនឹងច្បាប់ជលផល ក៏ដូចជាជួយ បង្កើនផលត្រី ដោយសារតែ រដូវបិទ នេសាទនេសាទនេះ ជារដូវត្រីពង និង បំលាស់ទី ទៅតាមតំបន់នានា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!